ព័ត៌មាន
ក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
ក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០ ក្នុងគោលបំណងលើក កម្ពស់បរិយាកាសអំណោយផលប្រកបដោយបរិយាបន្ន ដែលអនុញ្ញាតឱ្យក្មេងស្រីបានបណ្តុះ និងអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីក្លាយជាមូលធនមនុស្ស និងពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លើកនៅក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធី «ភាពជាអ្នក ដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០» នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះថា ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី សំដៅលើភាព អង់អាច សមត្ថភាព សកម្មភាព សំឡេង និងឥទ្ធិពល ដែលក្មេងស្រីមាន នៅក្នុងការដឹកនាំដែលចាប់ផ្តើមពីខ្លួនឯង គ្រួសារ សហគមន៍ និងសង្គម។ នៅពេលក្មេងស្រីបានបណ្តុះភាពជាអ្នកដឹកនាំកាន់តែច្រើន ពួកគេនឹងមានជំនឿជឿជាក់លើខ្លួនឯង និងមានសមត្ថភាព គ្រប់គ្រាន់ ដើម្បីប្រឈមមុខដោះស្រាយបញ្ហា និងមានភាពធន់នឹងវិបត្តិផ្សេងៗ ដែលធ្វើឱ្យមានភាពប្រសើរនៅក្នុងដំណើរជីវិតរបស់ ពួកគេ និងចំពោះអ្នកនៅជុំវិញខ្លួន។
លោកជំទាវកិត្តិបណ្ឌិត លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែល មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល។
ក្នុងពិធីនេះដែរ, លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានរំលេចនូវសារគន្លឹះ និងទស្សនទានដ៏មានតម្លៃ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត លោកជំទាវទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានថ្លែង នៅក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ដោយលោកជំទាវបណ្ឌិតបានសង្កត់ធ្ងន់ថា ដើម្បីឱ្យយុវតី និងក្មេងស្រីក្លាយ ជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់ជាតិ ពួកគេត្រូវពង្រឹងលក្ខណៈសម្បត្តិគន្លឹះចំនួន៤រួមមាន៖ ១-ត្រូវមានការសិក្សា៖ ដើម្បីក្រេបជញ្ជក់ចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាធនធានពិតប្រាកដសម្រាប់ជាតិ។ ២-ត្រូវមាន សុខភាពល្អ៖ ល្អទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រោះស្មារតីមាំមួនតែងស្ថិតនៅក្នុងរាងកាយដែលរឹងមាំ។ ៣-ត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌៖ រួមទាំងមេត្តាធម៌ក្នុងការរស់នៅ និងការប្រកបការងារ។ ៤-ត្រូវមានការតបស្នងទៅសង្គម៖ ដោយចូលរួមបម្រើសង្គមជាតិ។
សូមបញ្ជាក់ថា ការរៀបចំតាក់តែងកម្មវិធី «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០» ក៏កម្មវិធីនេះ អនុវត្តតាមអភិក្រម បរិវត្តកម្មយេនឌ័រ ដើម្បីដោះស្រាយឧបសគ្គ ឫសគល់នៃវិសមភាពយេនឌ័រ ទំនាក់ទំនងអំណាច និងពង្រឹងភាពអង់អាចរបស់ក្មេងស្រី លើភាពជាអ្នកដឹកនាំរបស់ពួកគេនៅកម្រិតបុគ្គល សហគមន៍ ស្ថាប័ន និងប្រព័ន្ធតាមរយៈសមាសភាគដែលភ្ជាប់គ្នាយ៉ាងស៊ីចង្វាក់ និង បង្កើតជាប្រព័ន្ធអេកូឡួស៊ី ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី។ កម្មវិធីនេះផ្តោតលើក្មេងស្រី និង ស្ត្រីវ័យក្មេងអាយុចន្លោះ១០-២៤ឆ្នាំ ដែលជាក្រុមគោលដៅអាទិភាពរួមទាំងក្មេងស្រីជនជាតិភាគតិច ក្មេងស្រីមានពិការភាព យុវជន ដែលមានអត្តសញ្ញាណយេនឌ័រចម្រុះ ក្មេងស្រីមកពីតំបន់ជនបទដាច់ស្រយាល និងក្មេងស្រីមកពីគ្រួសារក្រីក្រ ដែលជាញឹកញាប់ បានប្រឈមនឹងភាពងាយរងគ្រោះនិងការរើសអើងគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះកម្មវិធីនេះក៏បានផ្តោតលើក្មេងប្រុស និងបុរសវ័យក្មេង ដើម្បីលើកកម្ពស់បរិវត្តកម្មយេនឌ័រ នៅក្នុងចំណោមក្រុមមនុស្សវ័យក្មេងផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី
















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង