ព័ត៌មាន
អបអរព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជាបានបញ្ចប់ទៅយ៉ាងជោគជ័យដ៏ត្រចះត្រចង់ និងអនុស្សាវរីយ៍ដ៏អស្ចារ្យជាច្រើន
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ត្រូវបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ ល្បីរន្ទឺ និងស្ញប់ស្ញែងទូទាំងពិភពលោក។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ត្រូវបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ ល្បីរន្ទឺ និងស្ញប់ស្ញែងទូទាំងពិភពលោក។ ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំផ្លូវការ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ពិតជាមានមោទនភាពដែលបានរួមចំណែកជាផ្នែកមួយទ្រទ្រង់ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ និងនាំយកភាពអស្ចារ្យរបស់កម្ពុជាទៅលើឆាកអន្តរជាតិ។
លើសពីជោគជ័យ និងអនុស្សាវរីយ៍ដ៏អស្ចារ្យជាច្រើន កម្ពុជាយើងដណ្តើមបានមេដាយសរុបចំនួន ២៨២ ក្នុងនោះមានមេដាយមាស ៨១ មេដាយប្រាក់ ៧៤ និងមេដាយសំរិទ្ធិ ១២៧ ដែលឈរលើចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមប្រទេសទាំង ១១ ដែលចូលរួមប្រកួត ហើយលទ្ធផលនេះ បង្ហាញថាកម្ពុជាបានបំបែកកំណត់ត្រាថ្មី ដែលទទួលបានមេដាយច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិចូលរួមប្រកួតស៊ីហ្គេមកន្លងមក។

ការរៀបចំព្រឹត្តិការណ៍កីឡានេះ បានធ្វើឲ្យកិត្យានុភាពកម្ពុជាកាន់តែរះត្រដែតនៅលើឆាកអន្តរជាតិ ជាពិសេសពិធីបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេមដ៏ទាក់ទាញ បង្កប់នូវអត្ថន័យជ្រាលជ្រៅ រំលេចពីភាពរុងរឿងអស្ចារ្យរបស់កម្ពុជា ជាមួយផ្ទាំងទស្សនីយភាពសិល្បៈដ៏សម្បូរបែប។
លើសពីការរួមចំណែកឧបត្ថម្ភ គាំទ្រទាំងថរិកា សម្ភារៈ និងផលិតផល ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក៏បានចូលរួមក្នុងការផលិតនូវបទចម្រៀង “ផ្ទះតូច បេះដូងធំ” សម្រាប់អបអរប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលទទួយបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស ដោយទទួលបានការចូលទស្សនារាប់លាននាក់ និងចូលខំមេន(Comment) ព្រោងព្រាតកោតសរសើរទៅលើខ្លឹមសារបទចម្រៀង និងវីដេអូដ៏រស់រវើក បន្ទាប់ពីវីដេអូចម្រៀងមួយនេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមត្រឹមរយៈពេលដ៏ខ្លី។


បទចម្រៀងដ៏មានអត្ថន័យមួយនេះ ត្រូវបានបកស្រាយដោយតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាគឺ អ្នកនាង មាស សុខសោភា និងពូឃ្លាំង ដែលបង្ហាញពីសិល្បៈខ្មែរស្ទើរគ្រប់ទម្រង់ ហើយក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយ វប្បធម៌អរិយធម៌របស់យើងឲ្យថ្កុំថ្កើងទៅកាន់ឆាកអន្តរជាតិ ក៏ដូចជាជំរុញបន្ថែមទៅលើស្មារតីអ្នកគាំទ្រគ្រប់រូបឲ្យចូលរួមលើកស្ទួយវិស័យកីឡា ក្រោមពាក្យស្លោកអាស៊ានតែមួយគឺ “កីឡារស់ក្នុងសន្តិភាព”។ ជាងនេះទៅទៀត វីដេអូចម្រៀងដ៏មានអត្ថន័យនេះបានបង្កប់នូវភាពថ្លៃថ្នូរ ទន់ភ្លន់នៃប្រជាជនខ្មែរ ប្រកបដោយមោទនភាពជាតិ ជាមួយស្នាមញញឹមរាក់ទាក់ និងស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ដែលបានមកកម្សាន្តទស្សនាប្រទេសកម្ពុជានាឱកាសព្រឹត្តិការណ៍កីឡាដ៏វិសេសវិសាលនេះ។




ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សូមអរគុណអ្នកទាំងអស់គ្នា ដែលបានចូលរួមគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម ហើយសូមឲ្យប្រជាជនយើងបន្តគាំទ្រព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ហើយចូលរួមលើកទឹកចិត្តអត្តពលិកពិការរបស់យើង ជាពិសេសគាំទ្រ និងចែករំលែកបទចម្រៀង “ផ្ទះតូច បេះដូងធំ” ដើម្បីឲ្យពិភពលោកស្គាល់ពីភាពអស្ចារ្យនៃព្រឹត្តិការណ៍កីឡានៅកម្ពុជា។
ទាំងអស់គ្នា ដើម្បីកម្ពុជា!
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 week agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា2 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន4 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
-
ព័ត៌មាន1 day agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក