ព័ត៌មាន
កូនប្រុសសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលមេដាយមាសពីរគ្រឿងក្នុងការប្រឡងភាសាអង់គ្លេស និងគណិតវិទ្យាកម្រិតសកលនៅប្រទេសឌូបៃ

ភ្នំពេញ៖ កូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺកុមារ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ដែលមានអាយុទើបតែជាង ៦ឆ្នាំ បាននាំមោទនភាពសម្រាប់ក្រុមគ្រួសារជាថ្មីម្ដងទៀត តាមរយៈការទទួលបានមេដាយមាសរហូតទៅដល់ ២ គ្រឿងក្នុងការប្រលងភាសាអង់គ្លេស និងគណិតវិទ្យាកម្រិតសកលនៅប្រទេសឌូបៃ ក្នុងកម្មវិធី Future Intelligence Students Olympaid Dubai 2024 ។

យោងតាមព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានបង្ហោះនារាត្រីរំលងអាធ្រាត្រថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ នេះ ដោយសម្ដេចបានសរសេរសារបង្កប់នូវអត្ថន័យ និងក្ដីមោទកភាពចំពោះចៅប្រុសយ៉ាងដូច្នេះថា៖
«តាមិនខ្វល់ថាចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេ តែតាពិតជាមានមោទនភាពតាំង
ពីជាងមួយខែមុនក្រោយបានទទួលដំណឹងថាចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ។
តាយាយញញឹមពេលចៅចេញដំណើរទៅ រីករាយនិងមើលរូបថតចៅកំពុងអង្គុយប្រឡង។
ពេលនេះតាយាយកាន់តែមានមោទនភាពដោយទទួលបាន ដំណឹងថាចៅបានទទួលមេដាយមាសរហូតពីរគ្រឿង មួយគ្រឿងសម្រាប់គណិតវិទ្យា និងមួយគ្រឿងទៀតសម្រាប់ភាសារអង់គ្លេស។
ចៅកំពុងរៀននៅថ្នាក់មតេយ្យនៅឡើយ តែចៅអាចប្រកួតប្រជែងកំរិតសកលទាំងភាសាអង់គ្លេសទាំងគណិតវិទ្យាថ្នាក់ទី១ជាមួយសិស្សពីប្រទេសផ្សេងទៀត។ តាក៏មានមោទនភាពផងដែរ ចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃក្នុងថ្នាក់ និងកំរិតខុសៗ គ្នាដែលបង្ហាញថាចៅៗ ជាសិស្សពូកែរបស់កម្ពុជាទើបអាចចូលប្រឡងកំរិតសកលបាន។ សូមអបអរសាទរ ជាមួយមាតាបិតាអាណាព្យាបាលចៅៗទាំងអស់៕»

-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS3 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត