ព័ត៌មាន
កម្ពុជាជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តស្មារតីនៃកិច្ចសហការ និង ការលះបង់រួមក្នុងការបង្កើតពិភពលោកមួយដែលមានសុវត្ថិភាពជាងមុន ដោយគ្មានការគំរាមកំហែងពីគ្រាប់មីន
អង់គ្លេស ៖ កម្ពុជា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តស្មារតីនៃកិច្ចសហការនិងការលះបង់រួមគ្នា ក្នុងការបង្កើតពិភពលោកមួយដែលមានសុវត្ថិភាពជាងមុន ដោយគ្មានការគំរាមកំហែងពីគ្រាប់មីន។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅ Wilton Park ទីក្រុងឡុងដ៏ចក្រភពអង់គ្លេស ក្នុងកម្មវិធីបិទកិច្ចពិភាក្សាកម្រិតនយោបាយ ដើម្បីធានាភាពជោគ ជ័យនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរ គុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងកិច្ចពិភាក្សាកម្រិតនយោបាយនៅ Wilton Park ដែលចូលរួមយ៉ាងសកម្ម និងប្តេជ្ញាចិត្តឥតងាករេចំពោះគោលដៅរួមដើម្បីពិភព លោកមួយដែលគ្មានមីន ហើយឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ការជួបជុំនេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីការលះបង់រួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវភាពរឹង មាំនៃភាពជាដៃគូសកលផងដែរ។
ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា តាមរយៈការ ពិភាក្សារយៈពេល ០៣ថ្ងៃនេះ ចាប់ពីថ្ងៃទី២៤-២៦ ខែ មិ ថុនា ឆ្នាំ២០២៤ បានពិនិត្យយ៉ាងហ្មត់ចត់អំពីស្ថានភាពនៃផែនការសកម្មភាពអូស្លូ ដោយកំណត់បញ្ហាប្រឈមឱកាសខាងមុខ និងការស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរួម។ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តរួមគ្នាបង្កើតអនុសាសន៍ណែនាំដែលអាចអនុវត្តបានក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ដោយសង្កត់ធ្ងន់លើការសហការគ្នារវាងម្ចាស់ជំនួយដំណោះ ស្រាយជាក់ស្តែងសម្រាប់បញ្ហាប្រឈមក្នុងការអនុវត្ត និងការរាយការណ៍យ៉ាងទូលំទូលាយ ដើម្បីធានាបាននូវកិច្ចខិតខំប្រឹងប្រែង និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តស្មារតីនៃការសហការ និងការលះបង់រួមគ្នា ក្នុងការបង្កើតពិភពលោកមួយដែលមានសុវត្ថិភាពជាងមុន ដោយគ្មានការគំរាមកំហែងពីគ្រាប់មីន ហើយផែនការសកម្មភាពសៀមរាប-អង្គរ នឹងកសាងលើភាពជោគជ័យ និងមេរៀនបានពីផែនការសកម្មភាពអូស្លូ និងការពិភាក្សានៅ Wilton Park ដើម្បីធានាបាននូវវឌ្ឍនភាពបន្តឆ្ពោះទៅកាន់ពិភពលោកមួយដែលគ្មានមីន៕ អត្ថបទ៖ ភារម្យ

-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS3 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត