ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក៖ អាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយសម្តេចតេជោជានិច្ច
លោក ឡយ ជេម អូស្ទីន(Lloyd James Austin) រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា ជានិច្ចដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ហើយមួយវិញទៀត លោកសង្ឈឹមថា អាមេរិកអាចនឹងជួយពង្រឹងសន្តិសុខរបស់កម្ពុជាផងដែរ។
តាមរយៈសារលិខិតថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ឡយ ជេម អូស្ទីនលើកឡើងថា លោកសូមថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន ដែលបានស្វាគមន៍លោកនៅកម្ពុជាលើកទីពីរ ហើយលោកក៏បានសម្តែងក្តីរីករាយផងដែរ ដែលបាន ជួបពិភាក្សាការងារជាមួយសម្តេចតេជោជាលើកទីពីរនោះ។
ក្នុងសារលិខិតថ្លែងអំណរគុណនេះលោកឡយ ជេម អូស្ទីន បានបញ្ជាក់ថា«ដូចអ្វីដែលខ្ញុំបាន លើកឡើងនៅក្នុងជំនួបរបស់យើង សហរដ្ឋអាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយសម្តេចប្រធានព្រឹទ្ធសភា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ខ្ញុំសង្ឃឹមថាសហរដ្ឋអាមេរិកអាចជួយកម្ពុជា ពង្រឹងសន្តិសុខរបស់ខ្លួន ទៅតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា»។
តាមរយៈសារលិខិតថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដដែលនេះ រដ្ឋមន្រ្តីក្រសួងការ ពារជាតិអាមេរិករូបនេះបានសង្កត់ធ្ងន់ទៀតថា «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះចម្លើយដ៏ស្មោះត្រង់មិនលាក់លៀមរបស់សម្តេចតេជោ ចំពោះសំណូមពរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថានឹងបន្តកិច្ចពិភាក្សាអំពីមធ្យោបាយដ៏ល្អបំផុត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ហើយខ្ញុំទន្ទឹងរង់ចាំនូវទំព័រថ្មីនេះ នៃទំនាក់ទំ នងការពារជាតិរបស់ប្រទេសយើងទាំងពីរ»។
សូមបញ្ជាក់ថា លោកឡយ ជេម អូស្ទីន រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានមកបំពេញទស្សន កិច្ចនៅកម្ពុជា ជាផ្លូវការនៅកម្ពុជាកាលពីដើមខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ ខណៈដំណើរទស្សនកិច្ចរបស់លោកគឺបានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជួបជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា។ នៅក្នុងកិច្ចជំនួបរវាងថ្នាក់ដឹកនាំកំពូលកម្ពុជា លោក ឡយ ជេម អូស្ទីន បានសន្យាអាមេរិកនឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អ ប្រសើរឡើងវិញ ជាពិសេសវិស័យយោធា បន្ទាប់ពីមានភាពថមថយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ បាន ចក់

-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS3 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត