Connect with us

កីឡា

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ

ក្លឹបបាល់ទាត់ដែលកំពុងនាំមុខជើងឯកលីគកម្ពុជា ព្រះខ័នរាជស្វាយរៀង ចាកចេញពីប្រទេសកម្ពុជានៅថ្ងៃនេះ ចូលប្រកួតកីឡាបាល់ទាត់ជើឯកក្លឹបអាស៊ីអាគ្នេយ៍២០២៥-២០២៦ ជាមួយក្លឹបបាល់ទាត់ប្រទេសសិង្ហបុរី ឡាយអិនស៊ីធី សែល័រ (Lion City Sailors FC)។

ឡាយអិនស៊ីធី សែល័រ ត្រូវបើកកីឡដ្ឋាន Jalan Besari ទទួលព្រះខ័នរាជស្វាយរៀង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៧និង៣០នាទីយប់។ នេះជាការប្រកួតចុងក្រោយក្នុងពូលB របស់ក្លឹបដែលកំពុងនាំមុខលីគកំពូលសិង្ហបុរីមួយនេះ ខណៈព្រះខ័នរាជស្វាយរៀងនៅសល់មួយប្រកួតទៀតដែលត្រូវបានលើកពេល។

មុនមកជួបក្រុមខ្លាំងសិង្ហបុរី ព្រះខ័នរាជស្វាយរៀងទើបតែយកឈ្នះកងយោធពលខេមរភូមិន្ទ ៦ទល់នឹង៣ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ហើយបន្តឈរនៅកំពូលតារាង។ ឯឡាយអិនស៊ីធី សែល័រវិញ ឈ្នះ Balestier Khalsa៥ទល់នឹង១ ដើម្បីរក្សាកំណត់ត្រាល្អ ៨ប្រកួតមិនចាញ់ និងឈរកំពូលតារាងលីគកំពូលសិង្ហបុរី។

សម្រាប់ការប្រកួតជើងឯកក្លឹបអាស៊ាន មុនជួបគ្នា ព្រះខ័នរាជស្វាយរៀង ស្មើក្លឹបបាល់ទាត់ម៉ាឡេស៊ី Johor Darul Ta’zim ២ទល់២ ខណៈដែល ឡាយអិនស៊ីធី សែល័រចាញ់ក្លឹបវៀតណាម ណាមឌីង ០ទល់នឹង៣ ហើយអស់ឱកាសប្រជែងទៅវគ្គបន្ដ។

ក្នុងពូល B នេះក្លឹបវៀតណាម ណាមឌីញឡើងវគ្គបន្ដហើយ ទោះបីលទ្ធផលប្រកួតចុងក្រោយជាមួយ Johor Darul Ta’zim (ថ្ងៃទី៥ ខែកុម្ភៈ) យ៉ាងណាក៏ដោយ។

ព្រះខ័នរាជស្វាយរៀង នៅមានឱកាសឡើងវគ្គបន្តប្រសិនបើ Johor ចាញ់ តែផ្ទុយទៅវិញ បើក្រុមខ្លាំងម៉ាឡេស៊ី ស្មើ រឺឈ្នះ ជើងឯកកម្ពុជា នឹងបាត់បង់ឱកាសប្រជែងឯងឯក។

BTV News នឹងផ្សាយផ្ទាល់ការប្រកួតនេះពីប្រទេសសិង្ហបុរី៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia