ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ បច្ចុប្បន្នកម្ពុជាមានសត្វផ្សោតចំនួន ១០៥ក្បាល
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានសត្វផ្សោតទន្លេមេគង្គចំនួនប្រមាណ ១០៥ក្បាល ខណៈអត្រាកើត បានកើនឡើងពី ៦ក្បាល ក្នុងឆ្នាំ២០២២ ដល់ ៨ក្បាល នៅឆ្នាំ២០២៣។

នៅក្នុងពិធីប្រារព្ធទិវាមច្ឆាជាតិ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម ឌិត ទីណា បានរាយការណ៍ឲ្យដឹងថា ក្នុងអនុវិស័យជលផល ក្រសួងកសិកម្ម ដែលមានរដ្ឋបាលជលផលជាសេនាធិការ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព ដោយរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។ ពាក់ព័ន្ធនឹងការងារគ្រប់គ្រង និងអភិរក្សធនធានជលផល ក្រសួងបាននិងកំពុងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើបទល្មើសនេសាទ និងការផលិតចែកចាយឧបករណ៍នេសាទដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ធនធានជលផល, ជំរុញចលនាលែងត្រីមេពូជ និងត្រីរងគ្រោះថ្នាក់ចូលក្នុងធម្មជាតិវិញ, ចាត់វិធានការគ្រប់គ្រងម៉ឺងម៉ាត់ក្នុងរដូវបិទនេសាទ, សាងសង់ជណ្តើរត្រីដើម្បីជួយសម្រួលដល់ការផ្លាស់ទីរបស់ត្រី និងសង្គ្រោះត្រីមេពូជនៅតាមកន្លែងអភិរក្សដែលរីងស្ងួតនៅរដូវប្រាំងដោយសារអាកាសធាតុឡើង កម្តៅខ្លាំង និងអូសបន្លាយពេលយូរ ដោយបានធ្វើការស្តារ បូមទឹកបញ្ចូល ឬជីកប្រឡាយបង្ហូរទឹកចូល។
ឯកឧត្តមរដ្ឋមន្រ្តី ឲ្យដឹងទៀតថា ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនេះ អត្រាស្លាប់របស់សត្វផ្សោតទន្លេមេគង្គត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ គឺពី ១១ក្បាល នៅឆ្នាំ២០២២ មកត្រឹម ៥ក្បាល នៅឆ្នាំ២០២៣។ ឯកឧត្តម បានបន្តថា សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០២៤ ផ្សោតកើតកូនបាន ៨ក្បាល និងស្លាប់តែ ២ក្បាលប៉ុណ្ណោះ ដែលនេះគឺដំណឹងដ៏គួររំភើបរីករាយ។
បើតាម ឯកឧត្តមរដ្ឋមន្រ្តី ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍតាមរយៈគម្រោង អច្ឆរិយៈភាពនៃទន្លេមេគង្គ ចាប់ពីឆ្នាំ២០២០មក កម្ពុជាបានលែងត្រីមេពូជចំនួន ២១,៣៦៣ក្បាល រួមមាន៖ បបែលទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីប្រាធំ និងត្រីត្រសក់ក្រហមជាដើម ចូលទៅក្នុងធម្មជាតិវិញ ដោយមានកិបស្លាកភ្ជាប់ប្រព័ន្ធតាមដាន ដើម្បីសិក្សាអំពីបម្លាស់ទីរបស់មច្ឆជាតិទាំងនោះ។
សូមបញ្ជាក់ ទាក់ទិននឹងសត្វផ្សោតទន្លេមេគង្គនេះ ត្រូវបានអ្នកវិទ្យាសាស្រ្ត ចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជ។ នៅកម្ពុជា សត្វផ្សោតទាំងនេះកំពុងរស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង៕



-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍