ព័ត៌មាន
ក្រុមការងារឆៀកចល័តផ្តើមដំណើរការចុះធ្វើឆៀករថយន្តនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត
នៅព្រឹកថ្ងៃទី២ ខែកក្កដាឆ្នាំ២០២៤នេះ ក្រុមការងាររថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត ឬហៅថាឆៀកចល័ត ផ្តើមដំណើរការចុះប្រតិបត្តិការធ្វើឆៀករថយន្ត ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទដែលផុតការកំណត់ជូនពលរដ្ឋ ដែលមានរថយន្តប្រើប្រាស់ផុតសុពលភាពមកទទួលធ្វើឆៀករថយន្តរបស់ខ្លួនឱ្យបានរួសរាន់ មានរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី១ហូតដល់ថ្ងៃទី៥កក្កដាឆ្នាំ២០២៤ នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ។

លោក ពីវ ពិឆេង ប្រធានការិយាល័យបច្ចេសទេសយានយន្តនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរាល់គ្រប់យានយន្តគ្រប់ប្រភេទរបស់បងប្អូន និងម្ចាស់អាជីវកម្មដែលមានរថយន្តធំៗដឹកទំនិញ ដើម្បីពិនិត្យរាល់លក្ខណៈបញ្ហាប្រឈមនានា ដើម្បីធានាថា រថយន្តរបស់បងប្អូនមានលក្ខណៈល្អប្រសើរ និងមានសុវត្ថិភាពក្នុងការបើកបរប្រកបដោយភាពល្អប្រសើរដោយមិនមានបញ្ហាប្រឈម ក្នុងការបើកបរលើដងផ្លូវនោះទេ ។

លោកបញ្ជាក់ថា ក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័តនាពេលនោះដែរ គឺមានយានយន្តជាច្រើនគ្រប់ប្រភេទមិនមានលក្ខណៈបច្ចេកទេសបានត្រឹមត្រូវស្របតាមស្តងដារនោះទេ ភាគច្រើនគឺបញ្ហាប្រឈមទៅ និងសំបកកង់រថយន្តសឹក បញ្ហាភ្លើងហ្វាកោត គ្រឿងក្រោម ។ កត្តាទាំងអស់នេះហើយ ដែលតម្រូវឲ្យបងប្អូនដែលជាម្ចាស់យានយន្តត្រូវធ្វើការត្រួតពិនិត្យ យានយន្ត របស់ខ្លួនឲ្យបានត្រឹមត្រូវមានលក្ខណៈល្អប្រសើរឡើង ដើម្បីការបើកបរធានាបានសុវត្ថិភាពនៅលើដងផ្លូវផងដែរ៕

អត្ថបទ: BTV NEWS
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍