ព័ត៌មាន
អគ្គលេខាធិការ CDC លើកទឹកចិត្តដល់ក្រុមហ៊ុនក្រៅស្រុក វិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លើកទឹកចិត្តដល់ប្រតិភូក្រុមហ៊ុន IDECGROUP ASIA វិនិយោគបង្កើតតំបន់ សេដ្ឋកិច្ចពិសេស និងពិនិត្យលទ្ធភាពធ្វើការបណ្តាក់ទុន លើឧស្សាហកម្មកែច្នៃផលិតកម្មកសិកម្ម ខណៈការដាំដុះនៅកម្ពុជាបាននិង កំពុងរីកលូតលាស់។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន IDECGROUP ASIA ដឹកនាំដោយលោក Francois MAGNIER អគ្គនាយកក្រុមហ៊ុន។
ក្នុងជំនួបនេះ, ឯកឧត្តមអគ្គលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដោយ ផ្តោតលើកន្សោមឧស្សាហកម្មជាក់លាក់ណាមួយ និងមានលទ្ធភាពរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយប្រើប្រាស់នូវជំនាញ ដើម្បីផ្តល់សេវា សាងសង់រោងចក្រជូនដល់អតិថិជនដែលបណ្តាក់ទុនវិនិយោគក្នុងតំបន់របស់ខ្លួន។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បាន លើកឡើងនូវវិស័យមួយចំនួន ដែលមានសក្តានុពលដូចជា ការកែច្នៃស្រូវ ការកែច្នៃស្វាយចន្ទី ការកែច្នៃជ័រកៅស៊ូ ឧស្សាហកម្មឈើដាំ ជាដើម ពិនិត្យលទ្ធភាពធ្វើការបណ្តាក់ទុនវិនិយោគ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីវិស័យទាំងនេះ។
ជុំវិញប្រវត្តិក្រុមហ៊ុន IDECGROUP ASIA បង្កើតឡើងដោយការរួមសហការ រវាងក្រុមហ៊ុន GROUPE IDEC និងក្រុមហ៊ុន ARCHETYPE GROUP ដែលមានកម្មវត្ថុអាជីវកម្មក្នុង ការរចនាប្លង់សាងសង់ និងផ្តល់សេវាសាងសង់ ការផ្តល់ដំណោះស្រាយ ថាមពល ឧស្សាហកម្មបៃតង ភស្តុភារកម្មជាដើម។ ចំណែកគោលបំណងជួបពិភាក្សានាពេលនេះ គឺដើម្បីស្វែងរកកាលានុវត្តភាព វិនិយោគនៅកម្ពុជា ក្នុងវិស័យដែលមានសក្តានុពលផ្សេងៗ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៦៣០ មានទំហំទុន វិនិយោគប្រមាណជាង ១០ ពាន់លានដុល្លារអាមេរិក កើនឡើង ៥២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨៧ និងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៤៣៕ អត្ថបទ៖ សុន រ៉ាឌី






-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១