ព័ត៌មាន
សាលារៀនជាច្រើនទទួលបានអគារសិក្សាស្តង់ដារតេជោ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈស្របទីផ្សារការងារ
របាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា មកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បាន ផ្តល់ថវិកាសាងសង់អគារសិក្សាស្តង់ដារតេជោ បានប្រមាណជាង៤០០០អាគារ ហើយបើតាមបណ្តាគណៈគ្រប់ គ្រងសាលារៀន បានឲ្យដឹងថា គ្រប់អគារសិក្សាស្តង់ដារតេជោ បានផ្តល់គុណតម្លៃបន្ថែមច្រើន ជាពិសេសគឺមាន បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយចំនួនទៀតផងដែរ ដើម្បីឲ្យសិស្សមានសមត្ថភាពស្របតាម ទីផ្សារការងារ។

តំណាងគណៈគ្រប់គ្រងវិទ្យាល័យហ៊ុន សែន តាខ្មៅ នៅខេត្តកណ្តាល អ្នកគ្រូ កែវ មាសបូរា បានប្រាប់ BTV នៅថ្ងៃទី១៩ ខែកុម្ភៈ នេះថា បច្ចុប្បន្នវិទ្យាល័យ ហ៊ុន សែនតាខ្មៅ បានទទួលអំណោយថវិកាពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ សាងសង់អគារសិក្សាស្តង់ដារតេជោកម្ពស់បីជាន់ បានជិត១០០% និងជួសជុល អគារសិក្សាច្រើនបន្ទប់ទៀត ហើយដោយចំនួនសិស្សបន្តកើនឡើង សាលានៅមានតម្រូវការអគារសិក្សាច្រើន បន្ទប់ទៀត ដើម្បីកាត់បន្ថយភាពចង្អៀតណែននូវចំនួនសិស្សនៅក្នុងថ្នាក់រៀននីមួយៗ ដែលការរៀនបង្រៀនចំណេះដឹងទូទៅផង និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយចំនួនទៀតផងដែរ។

ដោយឡែកលោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាពវិញ ថ្លែងថា រៀងរាល់ឆ្នាំ វិទ្យាល័យ ហ៊ុន សែន សេរីភាពមានកំណើនសិស្សចុះឈ្មោះចូលរៀន មានរង្វង់ប្រមាណ៥០០០នាក់ ប៉ុន្តែដោយអំឡុងពេលកម្ពុជាជួបវិបត្តិការរាតត្បាតកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកឱកាស នោះផ្តល់អំណោយសាងសង់អាគារសិក្សាស្តង់តេជោ មួយខ្នងបន្ថែមកំពស់៣ជាន់ មាន៣០បន្ទប់ ហើយបច្ចុប្បន្ន អគារនេះ បានរួមចំណែកខ្លាំងកាត់បន្ថយភាពចង្អៀតណែនសិស្សចូលរៀននៅក្នុងថ្នាក់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ និងកីឡា ឆ្នាំ២០២៥ លើកទិសដៅអនុវត្តឆ្នាំ២០២៦ កាលពីពេលថ្មីនេះ បានឲ្យដឹងថា ការងារសាងសង់អគារសិក្សា និងការជួសជុលអគារសិក្សា ក្នុងរយៈពេលកន្លងទៅនេះ ប្រើប្រាស់ ថវិកាអស់ប្រមាណជាង៤០០លានដុល្លារអាម៉េរិក ក្នុងនោះក៏មានការប្រើប្រាស់ថវិកាសម្តេចតេជោ សាងសង់ អគារស្តង់ដារតេជោ បានប្រមាណជាង៤០០០អគារ៕ អត្ថបទ៖ ស៊ុម សុខជា





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១