ព័ត៌មាន
ក្រុមអ្នកដឹកជញ្ជូនមហាអនុតំបន់មេគង្គបន្តសិក្សាបែបបទជំរុញការដឹកទំនិញតាមផ្លូវគោកកម្ពុជា-ចិន
ក្រោយក្បួនរថយន្តដឹកទំនិញធុនធំ៧គ្រឿង បានបើកកិច្ចសិក្សា ដឹកជញ្ជូនទំនិញ តាមផ្លូវគោគសាកល្បង ពីទីក្រុងគួនមិញ ប្រទេសចិនចូលមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាបានជោគជ័យកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនភស្តុភាកម្មបានបន្តសិក្សាទីផ្សារ និងបែបបទការងារមួយចំនួនទៀតដើម្បីជំរុញការដឹកទំនិញតាមផ្លូវគោក ពីក្រុងគួនមិញប្រទេសចិន ឆ្លងកាត់តាមបណ្តាប្រទេសមហាអនុតំបន់មេគង្គមករាជធានីភ្នំពេញនានៅថ្ងៃខាងមុខ។

ឧកញ៉ាបណ្ឌិត ស៊ុន ចន្ធី ក្នុងនាម ក្រុមប្រឹក្សាភិបាលសមាគមភស្តុភាកម្មកម្ពុជា ថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែកក្កដានេះថា នៅក្នុងដំណើរការសាកល្បងបើកបររថយន្តដឹកទំនិញធុនធំ ដែលមានផ្ទុកទំនិញដូចជា បន្លែស្រស់ សម្ភារការិយាល័យ គ្រឿងសង្ហារិម និងទំនិញផ្សេងៗទៀតនេះ ពីក្រុងគួនមិញ មកដល់រាជធានីភ្នំពេញនេះ គឺជាកិច្ចការដ៏ល្អ ដែលក្រុមការភស្តុភាកម្ម អ្នកជញ្ជូនទំនិញ ជំរុញឲ្យមាន ខណៈទំនិញខ្លះ គឺតម្រូវឲ្យដឹកតែតាមផ្លូវគោក មិនអាចដឹកតាមផ្លូវទឹក និងផ្លូវអាកាសបាន ហើយការសាកល្បងដឹកជញ្ជូនទំនិញតាមផ្លូវគោកនេះ គឺក៏ចង់ដឹងថា តើការដឹកជញ្ជូនតាមផ្លូវមួយណា មានភាពចំណិញជាង។

ឧកញ៉ា បណ្ឌិត ស៊ិន ចន្ធី ថ្លែងថា ក្រោយការសិក្សាពីក្រុមប្រតិភូភស្តុភាកម្ម និងប្រតិបត្តិការដឹកជញ្ជូននានាបណ្តាប្រទេសសមាជិកមហាអនុតំបន់មេគង្គ ឯកភាពគ្នាថា រួមគ្នាបន្តការសិក្សាទីផ្សារ ការសិក្សាអំពីតម្លៃដឹកជញ្ជូន ការរៀបចំផ្លូវដឹកជញ្ជូន និងការសិក្សាការធ្វើបែបបទឆ្លងដែនទំនិញ តាមច្រកព្រំដែនជាដើម ហើយនៅពេលការងារសិក្សានេះបានជោគជ័យ គឺក្រុមការងារអ្នកដឹកជញ្ជូនចិន កម្ពុជា និងបណ្តាប្រទេសសមាជិកមហាអនុតំបន់មេគង្គនឹងបើកដំណើរការពង្រីកការដឹកជញ្ជូនទំនិញតាមផ្លូវគោកពីទីក្រុងគួនមិញ ប្រទេសចិន កាត់ ប្រទេស ឡាវ ថៃ ចូលមករាជធានីភ្នំពេញ ប្រទេសកម្ពុជា លើចម្ងាយផ្លូវប្រវែង ២៥០០គ.មនេះ ដែលត្រូវចំណាយពេល៥យប់ ៦ថ្ងៃនេះ។

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ ថ្លែងជំរុញការគាំទ្រឲ្យមានការពង្រីកការដឹកជញ្ជូនទំនិញតាមផ្លូវគោក ពីប្រទេសចិន កាត់បណ្តាប្រទេសមហាអនុតំបន់មេគង្គមកដល់កម្ពុជានេះ គឺអាចបង្កើនការប្រកួតប្រជែងមាប្រសិទ្ធភាព និងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដល់ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់សេវាដឹកទំនិញ៕




អត្ថបទ: ស៊ុម សុខជា
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍