ព័ត៌មាន
ACU ផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ជូនដល់ កងកម្លាំង មន្ត្រីរាជការក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ អង្គភាពប្រឆាំងអំពើរពុករលួយហៅកាត់ថា ACU បានធ្វើពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្រុងស្រុកឃុំសង្កាត់ និងមន្រ្តីនគរបាលយុត្តិធម៌ក្នុងខេត្តទាំងអស់ ក្រោមអធិបតីភាព ឯឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។
ក្នុងឱកាសនោះ ឯឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានចាប់អារម្មណ៍ខេត្តពោធិ៍សាត់ ដែលមានការរីកចម្រើនប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត។ ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា ការផ្សព្វផ្សាយច្បាប់នេះ ធ្វើឡើងក្នុងគោលបំណង បញ្ជ្រៀបការយល់ដឹងបន្ថែម ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ នៅតាមមូលដ្ឋាននីមួយៗ បានយល់កាន់តែច្បាស់ ហើយចូលរួមឱ្យបានពេញលេញ ក្នុងការអនុវត្តជាប់ជាប្រចាំ ប្រឆាំងនឹងអំពើពុករលួយ ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង០៥របស់រាជរដ្ឋាភិបាល គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដើម្បីលុបបំបាត់អំពើពុករលួយ នៅតាមស្ថាប័ន មន្ទីរ អង្គភាពរបស់ខ្លួន។ ការផ្សព្វផ្សាយនាពេលនេះគឺជាការឆ្លើយតប ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ផ្នែកនយោបាយ សេដ្ឋកិច្ច ក្នុងការដឹកនាំគ្រប់គ្រង និងចាត់ចែងកិច្ចការរបស់ប្រទេសជាតិ ធានានិរន្តរភាពនៃតួនាទីដំណើរការរដ្ឋបាលសាធារណៈ យកចិត្តទុកដាក់លើអត្ថប្រយោជន៍ជាស្នូល ជាមួយនឹងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ។
ការផ្សព្វផ្សាយស្តីពីច្បាប់ប្រឆាំងអំពើពុករលួយ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តពោធិ៍សាត់ ដើម្បីធានាការអនុវត្តច្បាប់ឱ្យកាន់តែល្អប្រសើរឡើង ។ ច្បាប់ស្តីពី ការប្រឆាំងអំពីពុករលួយមាន១០ជំពូក និងមាន៣១មាត្រា។ ការផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធិភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំ ការគ្រប់គ្រងរដ្ឋ រក្សាភាពស្អាតស្អំ យុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍសង្គមជាតិ និងការកាត់បន្ថយភាពក្រីក្រ។ច្បាប់នេះមានគោលដៅប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ ដោយមានការចូលរួមនិងគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕










-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត