ព័ត៌មាន
អ្នកនាំពាក្យ៖ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព បានផ្ញើសារទៅកាន់ពិភពលោកអំពីស្មារតីស្រឡាញ់សន្តិភាពរបស់កម្ពុជា
តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក៏បានចូលរួមផ្ញើសារដ៏សំខាន់ទៅកាន់ពិភពលោកអំពីសារសំខាន់នៃការបញ្ចប់ជម្លោះប្រដាប់អាវុធ ការសង្គ្រោះជីវិតមនុស្ស និងរម្លឹកអំពីបទពិសោធន៍អតីតកាលរបស់កម្ពុជា និងស្មារតីសន្តិភាពនិយមរបស់កម្ពុជា ដែលតែងតែតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុត និងចង់ដោះស្រាយទំនាស់ដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦នេះថា ដូចការគ្រោងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយមេដឹកនាំនៃប្រទេសជាច្រើនទៀត។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាមេដឹកនាំប្រទេសផ្សេងទៀតដែរ ត្រូវបានទទួលស្វាគមន៍ដោយរាក់ទាក់កក់ក្តៅពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានហៅចំៗឈ្មោះប្រធានាធិបតី និងនាយករដ្ឋមន្ត្រីដែលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពដើម្បីជាការផ្តល់កិត្តយសអមជាមួយពាក្យពេចន៍កោតសរសើរជាច្រើន។ ពេលនិយាយពីឈ្មោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមប្រធានាធិបតី មិនភ្លេចលើកឡើងពីសង្គ្រាមដ៏អាក្រក់រវាងកម្ពុជាថៃ។ នេះសបញ្ជាក់ថា សហគមន៍អន្តរជាតិបានដឹងឮ តាមដានយ៉ាងយកចិត្តទុកដាក់លើជម្លោះព្រំដែនរវាងប្រទេសទាំងពីរជាពិសេសការចូលកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួនដោយបំពានច្បាប់អន្តរជាតិពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ និងការរារាំងប្រជាពលរដ្ឋខ្មែរជាង៧ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញបានគឺជាបញ្ហាដែលពិភពលោកផ្តោតការចាប់អារម្មណ៍ខ្លាំង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម និងគោរពគោលការណ៍ច្បាប់អន្តរជាតិ៕

-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង