ព័ត៌មាន
បណ្ដាអ្នកនយោបាយ៖ ការបង្កើតរដ្ឋាភិបាលនិរទេសជាអំពើផ្ទុយពីច្បាប់ និងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ
ក្រុមអ្នកនយោបាយបានលើកឡើងថា ការបង្កើតរដ្ឋាភិបាលនិរទេសជាអំពើផ្ទុយពីច្បាប់ និងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ។ ថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ មានមេដឹកនាំគណបក្សនយោបាយដែលមានសកម្មភាពយ៉ាងសកម្មនៅកម្ពុជា បានបន្តនាំគ្នាប្រតិកម្មលើការប្រកាសរបស់ក្រុមអ្នកនយោបាយនិរទេសអំពីផែនការបង្កើតរដ្ឋាភិបាលនៅបរទេស និងបានប្រឆាំងដាច់ខាតចំពោះផែនការជ្រុលនិយមដែលមានចេតនាបំផ្លាញជាតិ និងសង្គមកម្ពុជា។

លោក កាន់ វីរៈ ប្រធានគណបក្សអំណាចពលរដ្ឋ លើកឡើងថា កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍពេញលេញដូចពេលបច្ចុប្បន្ន ដូច្នេះកម្ពុជាមិនមានភាពចាំបាច់ទៅបង្កើតរដ្ឋាភិបាលបន្ថែមនោះទេ ពោលការបង្កើតរដ្ឋាភិបាលរបស់ពួកគេមានគោលដៅតែមួយគត់ គឺចង់បំផ្លិចបំផ្លាញជាតិតែប៉ុណ្ណោះ។

ជាមួយគ្នាលោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ លើកឡើងដែរថា ការបង្កើតរដ្ឋាភិបាលនិរទេស គឺជាអំពើផ្ទុយពីច្បាប់ ក៏ដូចជាប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ។ ប្រធានគណបក្សរូបនេះ បានប្រឆាំងដាច់ខាតទោះការបង្កើតនោះក្នុងរូបភាពជារដ្ឋាភិបាលក្រៅប្រទេស ឬបង្កើតក្រុមប្រឆាំងក្នុងប្រទេសក្តីសុទ្ធតែជាចេតនាឈានទៅផ្តួលរំលំរាជរដ្ឋាភិបាល។

លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកនយោបាយទាំងអស់ចូលរួមទប់ស្កាត់ចំពោះផែនការបង្កើតរដ្ឋាភិបាលនិរទេស ជាពិសេសលោកបានស្នើក្រសួងមហាផ្ទៃរៀបចំបង្កើតច្បាប់ការពារមិនឱ្យគណបក្សនយោបាយក្នុងប្រទេសមានទំនាក់ទំនងជាមួយក្រុមអ្នកនយោបាយនៅក្រៅប្រទេសដែលជាឈ្នាន់សម្រាប់ជាន់ពន្លិចការកសាងប្រទេស និងការអភិវឌ្ឍន៍សង្គមជាតិ។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញខួបលើកទី៧៣នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សណាក៏ដោយ អ្នកណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលបង្កើតនៅឯបរទេស ប្រសិនបើកើតឡើងនាពេលខាងមុខ តាមការគ្រោងទុកនោះ គឺត្រូវតែកម្ចាត់ចោល និងរំសាយចោលភ្លាមនូវអង្គការចាត់តាំងបក្សដែលនៅក្នុងប្រទេស ព្រោះនេះជាចលនាជ្រុលនិយមដែលគ្រោះថ្នាក់បំផុតដល់ជាតិ។ បន្ថែមលើសពីនេះជុំវិញផែនការបង្កើតរដ្ឋាភិបាលនៅឯបរទេសនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់រាជរដ្ឋាភិបាលធ្វើការពិនិត្យលទ្ធភាពក្នុងការវិសោធនកម្មលើច្បាប់ស្តីពីការបង្កើតគណបក្សនយោបាយ និងច្បាប់ពាក់ព័ន្ធផងដែរ៕
អត្ថបទ សេក ឧត្តម
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍