ព័ត៌មាន
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចព្យួរអាជ្ញាប័ណ្ណ និងលុបអាជ្ញាប័ណ្ណកាស៊ីណូចំនួន ៦ ដែលប្រព្រឹត្តល្មើសច្បាប់
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូចំនួន ១ និងដកហូតអាជ្ញាបណ្ណចំនួន ៥ ដែលប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្ត។
លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា បានប្រាប់ BTV ថា ចំពោះប្រតិបត្តិករ និង/ឬ កម្មសិទ្ធិករកាស៊ីណូដែលប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្ត, គ.ល.ក. នឹងអនុវត្តតាមនីតិវិធី រួមមានការដាក់ទណ្ឌកម្មរដ្ឋបាល រួមមាន៖ ការព្រមាន ការពិន័យអន្តរការណ៍ និងអាចឈានដល់ការព្យួរអាជ្ញាបណ្ណ និងដកហូតអាជ្ញាបណ្ណ ស្របតាមមាត្រា៨៩ និងមាត្រា៩០ នៃច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
លោក ឆឹង ចន្ថា បញ្ជាក់ថា៖ «កម្មសិទ្ធិករ និង/ឬប្រតិបត្តិករល្បែងពាណិជ្ជកម្មទាំងអស់ត្រូវដំណើរការអាជីវកម្មរបស់ខ្លួនដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ល.ក. បានឱ្យដឹងថា (គ.ល.ក.) បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ០៦២ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូនក្រុមហ៊ុន ហ្សូ ចេង ខេ.ភី ហូលថេល ឯ.ក ដែលមានកាស៊ីណូឈ្មោះ «កាស៊ីណូ ខ្ញុំ» ស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត តាមរយៈសេចក្តីសម្រេចលេខ ០០២ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។
ដោយឡែក អាជ្ញាបណ្ណកាស៊ីណូចំនួន ៥ ត្រូវបានដកហូត រួមមាន៖ ទី-១ អាជ្ញាបណ្ណកាស៊ីណូលេខ ២០៨ គ.ល.ក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែលផ្តល់ ជូនក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈួន រីហ្សត វើលដ៍ ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ហ្គោលដេន ហ្វ័រឈួន រីហ្សត វើលដ៍ ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល តាមរយៈ សេចក្តីសម្រេចលេខ ០០៥ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។
ទី-២ អាជ្ញាបណ្ណកាស៊ីណូលេខ ០៤៣ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូន ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី គ្រុប ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៦ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។
ទី៣ អាជ្ញាបណ្ណកាស៊ីណូលេខ ០៤៤ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ ជូនក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អ៊ីស្ទេត ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី ស្ថិតនៅសង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៧ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។
ទី-៤ អាជ្ញាបណ្ណកាស៊ីណូលេខ ០៦៣ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ ជូនក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជី.ស៊ី កាស៊ីណូ ស្ថិតនៅផ្លូវលេខ១០៣ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៨ គ.ល.ក.សសរ ចុះ ថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។
ទី-៥ អាជ្ញាបណ្ណកាស៊ីណូលេខ ២០៧ គ.ល.ក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែលផ្តល់ ជូនក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ជីន ប៉ី បួន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៩ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦៕ អត្ថបទ៖ ធូ វិរៈ


-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១