ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជាលើកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា។
តាមរយៈជំនួននេះ ភាគីទាំងពីរបានជួបពិភាក្សា លើកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជន នៃប្រទេសទាំងពីរឆ្ពោះទៅអនាគត។
បើតាមឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានឱ្យដឹងថា ទំនាក់ទំនងក្នុងក្របខណ្ឌយុវជនរវាងប្រទេសកម្ពុជា និងគុយបា បានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ក្នុងដំណាក់កាលមួយដែលមានស្ថានភាពមិនដូចគ្នាទាំងស្រុងទៅនឹងពេលបច្ចុប្បន្ន។
ឯកឧត្តមបន្តថា ទោះបីជាបរិបទតំបន់ និងសកលមានការប្រែប្រួលយ៉ាងណាក្តី ប្រទេសយើងទាំងពីរនៅតែបន្តថែរក្សា និងពូនជ្រុំចំណងមិត្តភាពនេះ ដោយផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងដែលមានស្រាប់៕




-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១