ព័ត៌មាន
ឆ្នាំ២០២៥ រដ្ឋាករទឹកក្រុងភ្នំពេញសម្រេចបានសមិទ្ធផលធំៗជាច្រើន លើការអភិវឌ្ឍ និងចែកចាយទឹកស្អាត
ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៥, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចបានសមិទ្ធផលធំៗជាច្រើន នៅលើការងារពង្រីកបណ្តាញចែកចាយទឹក ការកាត់ បន្ថយអត្រាទឹកបាត់បង់ ការងារបង្កើនការផលិតទឹកស្អាត ការកើនឡើងនៃអតិថិជន និងការទទូលបានប្រាក់ចំណេញក្នុងវិស័យទឹកស្អាតនេះ ជាដើម។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងពិធីបិទ សន្និបាតលទ្ធផលការងារអាជីវកម្មប៉ាន់ស្មានឆ្នាំ២០២៥ និងលើកទិសដៅកាងារឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការងារទឹកស្អាត, សម្ធិផលដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសម្រេចបានក្នុងឆ្នាំ២០២៥ កន្លង មករួមមាន ការដាក់ឱ្យដំណើរការររោងចក្រផលិតទឹកស្អាតតាខ្មៅ មានសមត្ថភាពផលិត៣ម៉ឺនម៉ែត្រគូប, ការងារបង្កើនការផលិតទឹកស្អាត គិតមកដល់ពេលនេះសម្រេបាន១លានម៉ែត្រគូបក្នុងមួយថ្ងៃ, ការពង្រីកនូវបណ្តាញចែកចាយទឹកស្អាតសម្រេចបានជាង៣០០ គីឡូម៉ែត្រ (គិតសរុបដល់បច្ចប្បន្នមានចំនួនជិត ៦ ពាន់គីឡូម៉ែត្រ), ការកើនឡើងនៃអតិថិជនដល់ប្រមាណជាង ៥២ ម៉ឺន, ការកាត់បន្ថយអត្រាទឹក បាត់បង់ពី ២៧ ភាគរយ មកនៅជាង ២៥ ភាគយ និងទទួលបានប្រាក់ចំណេញប្រមាណ ៩៦ ពាន់លានរៀល។
ឯកឧត្តមប្រតិភូ បន្ថែមឱ្យដឹងថា ជុំវិញការផ្គត់ផ្គង់ទឹកស្អាតវិញ គិតមកដល់បច្ចុប្បន្ន រោងចក្រទឹកស្អាតដែលស្ថិតក្រោមគម្រោង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងដំណើរមានចំនួនសរុប ៩ កន្លែង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ៧, រោងចក្រទឹកស្អាតម្លិច ចំនួន ១ និងរោងចក្រទឹកស្អាតនៅខេត្តត្បូងឃ្មុំ ចំនួន១ ដោយឡែកគម្រោងទឹកស្អាតនៅរាជធានីភ្នំពេញ បច្ចុប្បន្នមានសមត្ថភាពផលិត ក្នុងរង្វង់ ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈដែលសមត្ថភាពផ្គត់ផ្គង់ប្រចាំថ្ងៃ បានកើនឡើងដល់ ៩០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ជុំវិញវិស័យទឹកស្អាតនេះ គឺជាវិស័យអាទិភាពមួយ ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ ការខិតខំជំរុញនូវរបៀបវារៈគោលនយោបាយ និងកំណែទម្រង់ សំខាន់ៗជាច្រើនក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ដើម្បីឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានតួនាទីជាយុទ្ធសាស្រ្ត និងគន្លឹះផងដែរ ជាពិសេស ការបន្តធ្វើនវានុវត្តន៍ឥតឈប់ឈរ និងការចាប់យកបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈម ឈានទៅបង្កើនប្រសិទ្ធភាព និងស័ក្តសិទ្ធ ភាព និងការពង្រឹករបៀបរបបការងារផ្អែកលើគុណាធិបតេយ្យ និងអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ, ក្រៅពីនេះត្រូវពង្រឹងលើការផ្តល់ សេវាជូនអតិថិជន ប្រកបដោយសុច្ចិតភាព៕
អត្ថបទ៖ សុន រ៉ាឌី










-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១