ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងពង្រឹងមុខងារអធិការកិច្ចបន្ថែមទៀត ជាពិសេសការពិនិត្យផ្ទៀងផ្ទាត់ការបង្វែរថវិការរដ្ឋ
នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំ ពង្រឹងមុខងារអធិការកិច្ចបន្ថែមទៀត ជាពិសេសការពិនិត្យផ្ទៀងផ្ទាត់ការបង្វែរថវិការរដ្ឋ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោកជំទាវ លោក លោកស្រី មន្រ្តីជំនាញ និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត តាមប្រព័ន្ធOnline មានចំនួនសរុបប្រមាណ១០០នាក់។
កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់ទៅលើការបង្វែរប្រាក់ជូនថវិការរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
បន្ទាប់ពីបានពិភាក្សា និងផ្តល់យោបល់ជាធាតុចូលជាច្រើនរួចមក ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានណែនាំអគ្គនាយកដ្ឋានជំនាញ ធ្វើលិខិតចំនួនពីរ មួយគោរពជូនក្រសួង ស្ថានប័នថ្នាក់ជាតិ និងមួយទៀតជូនរដ្ឋបាលរាជធានី ខេត្តថ្នាក់ក្រោមជាតិ ដោយធ្វើយ៉ាងណាត្រូវពន្លឿនការបង្វែរប្រាក់ចូលថវិការរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត