ព័ត៌មាន
ប្រជាពលរដ្ឋស្រុកកំពង់លែង សប្បាយចិត្តខ្លាំង ខណៈការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ក្នុងដំណាក់កាលទី២សម្រេចបានលឿនជាងការគ្រោងទុក នឹងបន្តទៅដំណាក់កកាលទី៣
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានសំដែងនូវការសប្បាយចិត្តខ្លាំង ក្រោយពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអោយក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋបានលឿនលើសពីការរំពឹងទុកក្នុងដំណាក់កាលទី២ និងបន្តទៅដំណាក់កាលទី៣ទៀត។ ការយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងពីសំណាក់សម្តេចធិបតី គឺនាំអោយជីវភាពប្រជាពលរដ្ឋបានល្អជាងមុន ក្រោយទទួលបានប្លង់លក្ខណៈប្រព័ន្ធនេះ។

ប្រជាពលរដ្ឋបានបន្តថា៖ ក្រុមការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅក្នុងស្រុកកំពង់លែង កំពុងមមាញឹកចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាពន្លឿនការចុះបញ្ជីដីធ្លីក្ខណៈប្រព័ន្ធនៅក្នុងស្រុកកំពង់លែងនេះ អោយរួចរាល់តាមការគ្រោងទុក ។ ប្រជាពលរដ្ឋស្រុកកំពង់លែង មានចិត្តសប្បាយរីករាយខ្លាំង ដោយសារតែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលថ្មីៗកន្លងមកនេះ បានជំរុញបន្ថែមដល់ក្រសួងដែនដី អោយពន្លឿនការចុះបញ្ជីជាលក្ខណៈប្រព័ន្ធអោយបានលឿន ដើម្បីគ្រប់គ្រងដីធ្លីអោយបានច្បាស់លាស់។

លោកស្រី ឈាង សុខា មន្ត្រីចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធក្នុងឃុំពោធិ ស្រុកកំពង់លែងបានថ្លែងថា៖ ក្នុងរយៈពេលប្រមាណជាង៣ខែដែលក្រុមការងារអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានបំពេញបេសកកម្មរបស់ខ្លួនលើទឹកដីឃុំពោធិ ស្រុកកំពង់លែងនោះ បានអនុវត្តជា២ដំណាក់កាល ដោយបានអនុវត្តលើភូមិចំនួន៤ គឺភូមិ ភូមិពាមទន្លា ភូមិសំរោង និង ភូមិកំពង់បាចិន អនុវត្តបាន១០០ភាគរយ និង ភូមិពោធិ៍ បាន៧០ភាគរយហើយក្នុងដំណាក់កាលពីទី២ គឺដំណាក់កាលចុះវាស់វែង កំណត់ព្រំ ។ ការចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធនៅឃុំពោធិ៍នេះបានដំណើរការលឿន ដោយសារមានកិច្ចសហការបានល្អជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ និងបានចូលរួមនៅគ្រប់ដំណាក់នៃការអនុវត្តកម្មវិធីចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ។ ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងឃុំពោធិ មានចំនួន១៨នាក់ ដែលមានលោក សុខ សម្បតិ្ត ជាប្រធានក្រុមទី១ ក្នុងការដឹកនាំក្រុមបំពេញបេសកកម្មការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះ ដោយបានចុះអនុវត្តកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ រហូតមកដល់នឹងពេលនេះ បានប្រមូលទិន្ន័យបានចំនួន២៩៤៨ក្បាលដី វាស់វែងបាន៤០២០ក្បាលដី បញ្ចូលទិន្ន័យបាន១៧៧៧ក្បាលដី គូសក្បាលដីបាន៣៦៧០ក្បាលដីផងដែរ ៕






អត្ថបទ: កាំង ហុងវាស្នា
-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប