ព័ត៌មាន
អាជ្ញាធរ និងសិស្សសាលាចតុមុខនាំគ្នាសម្អាតបរិស្ថានក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន»
អាជ្ញាធរមូលដ្ឋាននៅសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ និងសាលាបឋមសិក្សាចតុមុខ នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ បានសម្អាតអនាម័យ និងរើសសំរាមនៅខាងក្នុង និងក្រៅបរិវេនសាលារៀន ដែលជាការចូលរួមក្នុងយុទ្ធនាការ «កម្ពុជា ស្អាតខ្មែរអាចធ្វើបាន» របស់ក្រសួងបរិស្ថាន។

លោក សូ ធី នាយកសាលាបឋមសិក្សាចតុមុខ បានឱ្យដឹងថា ដើម្បីជាការចូលរួមចំណែកក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន» របស់ក្រសួងបរិស្ថាន នៅថ្ងៃនេះសាលារៀនបានរៀបចំការសម្អាតនាម័យ និងរើសសំរាម នៅក្នុងសាលារៀន និងក្រៅសាលារៀន ដើម្បីលើកកម្ពស់សោភ័ណភាពសាលារៀនឱ្យបានស្អាត និងបំផុសស្មារតីឱ្យសិស្សចេះស្រលាញ់ភាពស្អាត និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ សិស្សនៅសាលាបឋមសិក្សាចតុមុខបានប្តេជ្ញាថា នឹងគោរពតាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ ពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមិនប្រើប្រាស់ថង់ប្លាស្ទិកជាដើម។
លោក លី សុខាគ្រី ចៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឱ្យដឹងដែរថា ក្នុងនាមលោកជាអាជ្ញាធរ តែងតែផ្សព្វផ្សាយ និងដឹកនាំសម្អាតអនាម័យនៅតាមភូមិ សាលារៀន និងតាមវត្ត ដើម្បីឱ្យបរិស្ថាននៅក្នុងសហគមស្អាត រស់នៅមានផាសុខភាព។ ម្យ៉ាងវិញទៀត សកម្មភាពទាំងនេះ ក៍ជាការចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរអាចធ្វើបាន»ផងដែរ។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន» ក្នុងគោលបំណងជំរុញប្រជាពលរដ្ឋឱ្យចូលរួមសម្អាតអនាម័យបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួនក្នុងមួយថ្ងៃក្នុងមួយសប្តាហ៍។ គិតមកដល់ដើមខែកក្កដា ឆ្នាំ២០២៤នេះ មានឃុំសរុបចំនួនជាង១០០ នៅទូទាំងប្រទេសកម្ពុជា បានចូលរួមក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន»។ នេះបើតាមការឱ្យដឹងពីមន្រ្តីនាំពាក្យក្រសួងបរិស្ថាន៕




អត្ថបទ៖ ទូច សោភ័ណ
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន6 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS7 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន7 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន6 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ