ព័ត៌មាន
មន្ទីរពេទ្យកាល់ម៉ែត បើក «ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី២៦»
ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអញ្ជើញជាអធិបតីក្នុងពិធីបើក “ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី ២៦ របស់មន្ទីរពេទ្យកាល់ម៉ែត” ក្រោមប្រធានបទ “កិច្ចសហការពហុឯកទេស និងនវានុវត្តន៍ ដើម្បីគុណភាពនៃការថែទាំព្យាបាល” នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគណៈកម្មការ ដែលបានរៀបចំទិវានេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការធ្វើនវានុវត្តន៍បច្ចេកទេសសេវាព្យាបាល និងថែទាំរបស់មន្ទីរពេទ្យឈានទៅលំដាប់ខ្ពស់ជាបន្តបន្ទាប់។
ទិវាឆ្នាំនេះ ធ្វើឡើងកក្រោមប្រធានបទ “កិច្ចសហការពហុឯកទេស និងនវានុវត្តន៍ ដើម្បីគុណភាពនៃការថែទាំព្យាបាល” សម្រាប់ឆ្នាំ២០២៤នេះគឺពិតជាបង្ហាញឱ្យឃើញពីសារៈសំខាន់របស់គំហើញបច្ចេកទេសវេជ្ជសាស្ត្រតាមឯកទេសថ្មីៗ និងសេវាអមគ្លីនិក បូកផ្សំនឹងកិច្ចសហការល្អរវាងអ្នកជំនាញច្រើនបញ្ចូលគ្នា ដើម្បីបង្កើតជាសេវាព្យាបាល ឆ្លើយតបនឹងការវិវត្តន៍នៃតម្រូវការសេវាថែទាំសុខភាពរបស់ពលរដ្ឋនាពេលបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា បានថ្លែងអរគុណចំពោះវត្ដមាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងទិវាវេជ្ជសាស្ដ្រ-សល្យសាស្ដ្រ និងវិទ្យាសាស្ត្រថែទាំលើកទី២៦ របស់មន្ទីរពេទ្យកាល់ម៉ែត ជាសក្ខីភាពបញ្ជាក់ឱ្យឃើញនូវសាមគ្គីភាពយ៉ាងស្អិតរមួតរវាងបណ្ដាអ្នកឯកទេសតាមជំនាញ ក៏ដូចជាអ្នកថែទាំ តាមរយៈការបង្ហាញនូវប្រធានបទជាច្រើន ការជជែកពិភាក្សាគ្នា និងការដកស្រង់យកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើដំណើរជឿនលឿន ទាន់បច្ចុប្បន្នភាព នៃបច្ចេកទេសវេជ្ជសាស្ដ្រ-សល្យសាស្រ្ត និងការងារថែទាំ ជម្រុញឱ្យមានការធ្វើទំនើបកម្មកាន់តែល្អប្រសើរ៕




អត្ថបទ: រដ្ឋា
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន6 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS7 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន7 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន6 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ