ព័ត៌មាន
ឱកាសការងារជាច្រើនកន្លែង ត្រូវបាននាំយកទៅផ្សព្វផ្សាយដល់យុវជនតាមសាកលវិទ្យាល័យ
គិតមកដល់ពេលនេះ មានរយៈពេលជាង ៧ខែមកហើយ ដែលមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា នៅរាជធានី ខេត្ត ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារឲ្យកាន់តែខិតជិតដល់យុវជន។

លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអំឡុងចុះផ្សព្វផ្សាយព័ត៌មានការងារនៅសាកលវិទ្យាល័យ បៀលប្រាយ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកក្កដានេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ការផ្សព្វផ្សាយរហូតមកដល់ពេលនេះ ឃើញមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់យុវជន សិស្ស និស្សិត ក៏ដូចជាអ្នកកំពុងស្វែងរកការងារល្អធ្វើ។ លើសពីនេះទៀត ក៏ទទួលបានការខលទូរស័ព្ទមកសួរនាំអំពីឱកាសការងារក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
លោកបានឲ្យដឹងថា ចំពោះកិច្ចសហការក្នុងការផ្សព្វផ្សាយនេះដែរ សព្វថ្ងៃមានកិច្ចសហការជាមួយបណ្តាសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាចំនួន២០ ហើយក៏បានកត់សម្គាល់ឃើញទៀតថា មានក្រុមហ៊ុនជាច្រើនផ្សេងៗទៀត បានស្នើសុំកិច្ចសហការជាមួយ NEA ដើម្បីបង្ហាញអំពីតម្រូវការកម្លាំងពលកម្មគ្រប់វិស័យ និងគ្រប់មុខតំណែងផងដែរ។

ក្រុមនិស្សិតនៃសាកលវិទ្យាល័យ បៀលប្រាយ បានលើកឡើងថា អត្រាការងារសព្វថ្ងៃនេះ ពិតជាមានច្រើនណាស់ និងមិនមែនតែមួយផ្នែកទេ។ ប៉ុន្តែអ្វីដែលសំខាន់ចំពោះមុខ គឺការត្រៀមខ្លួនដើម្បីឆ្លើយតបទីផ្សារការងារដែលកំពុងមានតម្រូវការ ហើយប្រសិនជាអាច យុវជនគួរសាកល្បងធ្វើការងារសមស្របណាមួយ ដើម្បីទទួលបានបទពិសោធន៍ពីការងារ។ យុវជនទាំងនេះ បាននិយាយទៀតថា ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារនេះដែរ ពិតជាមានភាពទូលំទូលាយជាងមុន ថែមទាំងផ្តល់ឱកាសកាន់តែជាច្រើន ក្នុងការស្វែងយល់ពីតម្រូវការការងារក្នុងពេលបច្ចុប្បន្ន និងអនាគត។

ដើម្បីឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) ដើម្បីផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងាយស្រួលតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា តាមរយៈគេហទំព័រ www.nea.gov.kh, ហ្វេសប៊ុក , តេឡេក្រាម និងនៅតាមមជ្ឈមណ្ឌលការងារនៅរាជធានី-ខេត្ត និងរថយន្តចល័ត។ បន្ថែមពីនេះ មជ្ឈមណ្ឌលការងារចល័ត NEA បានបង្កើនការចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា ឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស៕ 






អត្ថបទ: ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន6 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS7 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន7 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន6 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ