ព័ត៌មាន
សម្ដេចធិបតី៖ការបង្ក្រាបបទល្មើស Online Scams ជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រាប់ទៅក្រុមឧក្រិដ្ឋជនថា ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) គឺជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត មិនមែនធ្វើតែមួយថ្ងៃឬពីរថ្ងៃនោះទេ ខណៈការបង្រ្កាបនេះគឺធ្វើយ៉ាងណាដើម្បីមុខមាត់កម្ពុជាមិនអាចឱ្យបញ្ហានេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជានោះទេ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់ជាថ្មីថា បញ្ហាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក៏ជាបញ្ហាដែលយើងត្រូវសម្អាតផ្ទះយើង ខណៈការងារនេះរាជរដ្ឋាភិបាលបានខិតខំធ្វើតាំងតែពីអាណត្តិមុនមកម្លេះ ហើយកិច្ចការងារ បង្ក្រាបបទល្មើស Online Scams ជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត
សម្ដេចធិបតីប្រាប់ទៅក្រុមឧក្រិដ្ឋជនថា «ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) គឺជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត មិនមែនធ្វើតែមួយថ្ងៃឬពីរថ្ងៃនោះទេ ខណៈការបង្រ្កាបនេះគឺធ្វើយ៉ាងណាដើម្បីមុខមាត់កម្ពុជាមិនអាចឱ្យបញ្ហា នេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជានោះទេ»។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នុងច្បាប់នេះ ក៏បានកំណត់ និងដាក់ចេញនូវកាតព្វកិច្ចមួយចំនួនចំពោះអ្នកពាក់ព័ន្ធរួមទាំងម្ចាស់ទីតាំងជួលឱ្យក្រុមឧក្រិដ្ឋជនផងដែរ។
សម្ដេចធិបតីថ្លែងថា ការអនុវត្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងប៉ះពាល់ផ្ទាល់ទៅដល់ក្រុមអ្នកទទួលផលសេដ្ឋកិច្ចខ្មៅ និងសេដ្ឋកិច្ចប្រផេះ ខណៈចំណូលនៃសេដ្ឋកិច្ចទាំងពីរនេះមិនបានចូលមករាជរដ្ឋាភិបាលឬបដិភាគដល់ GDP កម្ពុជានោះទេ។
សម្ដេចធិបតីក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបង្ក្រាប និងបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)នេះបន្តទៀត ដើម្បីរួមគ្នាសម្អាតផ្ទះយើង ខណៈ ការអនុវត្តកន្លងមកនេះទទួលបានលទ្ធផល្អប្រសើរ និងមានការសហការល្អពីគ្រប់ផ្នែករួមទាំងប្រជាពលរដ្ឋផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាលុបបំបាត់សេដ្ឋកិច្ចខ្មៅ គឺបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងលើកកម្ពស់សេដ្ឋកិច្ចស គឺការធ្វើពាណិជ្ជកម្មស្របតាមច្បាប់ (វិស័យកសិកម្ម ឧស្សាហកម្ម កាត់ដេរជាដើម)។
ក្នុងឱកាសនោះ សម្ដេចធិបតីបានលើកឡើងថា បច្ចុប្បន្ននៅមានសារព័ត៌មានបរទេសមួយចំនួននៅបន្តផ្សព្វផ្សាយខុសពីការពិតជុំវិញការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) របស់កម្ពុជា ប៉ុន្ដែក៏មានសារព័ត៌មានបរទេសជាច្រើនបានផ្សព្វផ្សាយត្រឹមត្រូវពីកម្ពុជាដែរ។ សម្ដេចជំរុញឱ្យបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពដែលសមត្ថកិច្ចបានធ្វើចំពោះការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់