ព័ត៌មាន
សម្ដេចធិបតីគាំទ្រចំពោះការរៀបចំ «ព្រឹត្តិការណ៍នគរសង្ក្រាន្ត» ដោយត្រូវបំផុសសកម្មភាពប្រពៃណីវប្បធម៌ប្រពៃណីជាតិ ចង់ចាំអំពីវីរកងទ័ព និងពលរដ្ឋភៀសសឹក
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុចា គាំទ្រចំពោះការរៀបចំ «ព្រឹត្តិការណ៍នគរសង្ក្រាន្ត» ឬអង្គរសង្ក្រាន្ត និងពិធីចូលឆ្នាំថ្មីនៅតាមបណ្ដាខេត្តនានា ប៉ុន្ដែហាមការលេងបាញ់ទឹក បាញ់សាប៉ូ តែអាចយកឱកាសនេះមកលេងល្បែងប្រជាប្រិយផ្សេង និងបំផុសប្រពៃណីវប្បធម៌ប្រពៃណីជាតិ ជាពិសេសយកឱកាសនេះរួបរួមគ្នាបំផុសការចង់ចាំអំពីវីរកងទ័ព វីរនគរបាល និងបងប្អូនភៀសសឹកឬអាចទៅជួបសួរសុខទុក្ខពួកគាត់ក្នុងឱកាសនេះផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតីបានបញ្ជាក់ថា រឿងទឹកដី និងប្រជាពលរដ្ឋ រាជរដ្ឋាភិបាលមិនដែលភ្លេចទេ ទោះបីជាកម្ពុជាធ្វើពិធីអបអរចូលឆ្នាំថ្មីក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចរឿងទឹកដី និងប្រជាជនដែរ ប៉ុន្ដែត្រូវធ្វើពិធីនេះ ដោយបង្ហាញពីការសាមគ្គីភាពជាតិហើយត្រូវរំលេចអំពីបងប្អូនភៀសសឹក និងវីរកងទ័ព និងវីរនគរបាលជាតិ។
បើតាម ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានពន្យល់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៦ខាងមុខនេះ ពុំមែនមានន័យថា ពួកយើងភ្លេចពីវីរកងទ័ពនៅជួរមុខ ឬភ្លេចពីជនភៀសសឹកនៅតាមបណ្ដោយព្រំដែននោះទេ។ ប៉ុន្ដែផ្ទុយទៅវិញ ការរៀបចំគឺដើម្បីប្រមូលកម្លាំងសាមគ្គីជាតិឱ្យកាន់តែរឹងមាំ ជាការបន្តដំណើរការសង្គម ក៏ដូចជាឱកាសស្រូបទាញភ្ញៀវទេសចរ និងការបង្ហាញពីវប្បធម៌ ប្រពៃណីជាតិខ្មែរទៅកាន់បរទេស។ ឯកឧត្តមបញ្ជាក់ដែរថា ការរៀបចំនៅក្នុងឆ្នាំនេះ គឺផ្តោតសំខាន់លើការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ដោយមិនផ្តោតលើសកម្មភាពសប្បាយរីករាយនោះទេ។ លើសពីនេះ ប្រភពចំណូលដែលបានពីផលិតផលរបស់ សសយក នឹងផ្តល់ជូនវីរកងទ័ព និងជនភៀសសឹកទាំងស្រុង។ ចំពោះបណ្ដាក្រុមហ៊ុនឯកជន អាចចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត។
សូមជម្រាបថា តាមការគ្រោងព្រឹត្តិការណ៍នគរសង្ក្រាន្ត នឹងរៀបចំឡើងចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦។ ការរៀបចំនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នៅចំណុចទីតាំងមួយចំនួន ដូចជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារ Vattanac មកដល់ផ្សាររាត្រី បរិវេណវត្តបុទុមវត្តី បាសាក់លែន និងបរិវេណផ្សារទួលទំពូង៕














-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់