ព័ត៌មាន
ស្រ្តីក្នុងវិស័យកាត់ដេរជាង៨០ភាគរយ បានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្មការិនីនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលមានអត្រាកម្មករនិយោជិតជាស្រ្តីប្រមាណជាង ៨០% ក្រៅពីការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតចំណូលសម្រាប់គ្រួសារ ក៏បានរួមចំណែកក្នុងការបង្កើនទំហំនាំចេញរបស់ប្រទេសកម្ពុជាផងដែរ ដែលជាចន្ទល់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ដោយបានបង្កើតការងារជាច្រើន និងចូលរួមចំណែកប្រមាណជា ៥៥% នៃការនាំចេញសរុប។

ក្នុងកម្មវិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ដែលរៀបចំឡើងដោយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ក្រោមប្រធានបទ «យើងរួមគ្នាជំរុញសមភាពយេនឌ័រ ក្នុងវិស័យការងារ» កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្មការិនីនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការចូលរួមផលិតផលិតផលសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ទន្ទឹមនឹងការបំពេញតួនាទីដ៏មមាញឹកនៅក្នុងគ្រួសារ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ឱ្យដឹងទៀតថា នៅឆ្នាំ២០២៥កន្លងទៅ ចំនួនកម្មករនិយោជិកនៅក្នុងវិស័យកាត់ មានការកើនឡើងរហូតដល់ ១លាន ១៣ម៉ឺននាក់ គឺជាកំណើនមួយដែលមានទំហំច្រើន ហើយក្នុងនោះមានមួយចំណែកគឺជាអតីតពលករមកពីប្រទេសថៃ។ ឯកឧត្តម សង្កត់ធ្ងន់ថា ក្រសួងបាននិងកំពុងបន្តយកចិត្តទុកដាក់លើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ និងផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការអនុវត្តយ៉ាងហ្មត់ចត់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ-អន្តរជាតិពាក់ព័ន្ធនានា ដែលកម្មករនិយោជិតជាស្ត្រី តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់។

យោងតាមរបាយការណ៍របស់ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានឱ្យដឹងថា គិតក្នុងឆ្នាំ២០២៥កន្លងទៅ NACC បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលដោះស្រាយវិវាទការងារ, ចុះចងក្រងបង្កើតសហជីព, ផ្សព្វផ្សាយច្បាប់ និងបទបញ្ញត្តិនានា, ចូលរួមក្នុងយន្តការត្រីភាគី ពិសេសជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនពលករខ្មែរ។
គិតត្រឹមឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរមានតម្លៃប្រមាណ ១៥,៧ពាន់លានដុល្លារអាម៉េរិក កើនឡើងកើនឡើង ១៥,៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤ ដែលមានតម្លៃប្រមាណ ១៣,៥ពាន់លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន18 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១