ព័ត៌មាន
រដ្ឋមន្រ្តីកសិកម្មលើកទឹកចិត្តឱ្យគិតគូរពីសមភាពយេនឌ័រ ផ្តល់ឱកាសការងារ និងសិទ្ធិអាទិភាពដល់ស្រ្ដីដែលមានសមត្ថភាពចូលរួមជាកម្លាំងក្នុងវិស័យកសិកម្ម និងសង្គមជាតិ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ បានលើកទឹកចិត្តឱ្យមានការគិតគូរពីសមភាពយេនឌ័រ ដោយត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ ឈ្វេងយល់ពីស្ថានភាពទុក្ខលំបាកគ្រប់ជ្រុងជ្រោយ ផ្តល់ឱកាសការងារ ផ្តល់សិទ្ធិអាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព មានលទ្ធភាពបំពេញការងារពេញលេញ មានការទទួលខុសត្រូវ និងចូលរួមជាកម្លាំងជាមួយបុរសដើម្បីភាពរីកចម្រើនក្នុងវិស័យកសិកម្ម និងសង្គមជាតិ ប្រកបដោយភាពប្រាកដនិយម និងភាពជឿជាក់។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ បានលើកឡើងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ។
ស្ថិតក្រោមមូលបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ» ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរ និងក្តីសោមនស្សរីករាយចំពោះការប្រារព្ធពិធីនេះឡើង ដើម្បីជាការចងចាំ និងលើកទឹកចិត្តដល់ស្រី្តគ្រប់រូប ដែលដើរតួនាទីសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សន្តិភាព និងសន្តិសុខទាំងក្នុងសាកលលោក និងប្រទេសក្នុងតំបន់ គឺជារឿងសំខាន់ចាំបាច់ ដែលទាមទារឱ្យថែរក្សាការពារ សំដៅមានការអភិវឌ្ឍន៍ឱ្យមានភាពរីកចម្រើន។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការគិតគូរពីសមភាពយេនឌ័រ ដោយត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ ឈ្វេងយល់ពីស្ថានភាពទុក្ខលំបាកគ្រប់ជ្រុងជ្រោយ ផ្តល់ឱកាសការងារ ផ្តល់សិទ្ធិអាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព មានលទ្ធភាពបំពេញការងារពេញលេញ មានការទទួលខុសត្រូវ និងចូលរួមជាកម្លាំងជាមួយបុរសដើម្បីភាពរីកចម្រើនក្នុងវិស័យកសិកម្ម និងសង្គមជាតិ ប្រកបដោយភាពប្រាកដនិយម និងភាពជឿជាក់។
ជាទីបញ្ចប់ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានសហការការងារក្នុងវិស័យកសិកម្ម និងសូមជូនពរឱ្យទទួលបានសេចក្តីសុខ សុភមង្គល សន្តិភាព និងសន្តិសុខ ដល់ស្រ្តីនិងគ្រួសារគ្រប់រូបក្នុងប្រទេសកម្ពុជា៕






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់