ព័ត៌មាន
ផ្នែកឯកជននិងដៃគូពាក់ព័ន្ធបានចូលរួមជាមួយក្រសួងបរិស្ថាន លើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងការកែច្នៃសំរាម ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា
ក្រសួងបរិស្ថាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ទទួលធុងញែកសំរាម សរុបចំនួនមួយរយឈុត ដោយមួយឈុត មាន៣ធុង របស់ក្រុមហ៊ុន Leader Energy Group Berhad ដែលមានក្រុមហ៊ុន Cambodian Transmission Limited ជាបុត្រសម្ព័ន្ធ។ សម្រាប់ចែកជូនបន្តដល់រដ្ឋបាលក្រុង-ស្រុក នៃខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ ដើម្បីដាក់នៅតាមសាលារៀន វត្តអារាម មណ្ឌលសុខភាព និងតាមផ្សារ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាការចូលរួមពីផ្នែកឯកជននិងដៃគូពាក់ព័ន្ធទាំងអស់ បានលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងការកែច្នៃសំរាម ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា តាមផែនការនៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាននឹងផ្តល់ ធុងសំរាមឲ្យបានចំនួន៣ម៉ឺនទៅ៤ម៉ឺនធុងបន្ថែមទៀត យកទៅចែកជូនសាលារៀន មណ្ឌលសុខភាព និងវត្តអារាម នៅទូទាំងប្រទេសកម្ពុជា ដែលកាលពីឆ្នាំកន្លងទៅនេះ ក្រសួងបរិស្ថានបានផ្តល់ធុងសំរាមចំនួនជាង១ម៉ឺនធុងរួចរាល់ហើយ ទៅកាន់ខេត្តចំនួន៦នៅកម្ពុជា។
សូមបញ្ជាក់ថា ការចែកធុងសំរាមទៅដល់មូលដ្ឋាន សាលារៀន វត្តអារាម មណ្ឌលសុខភាព និងទីផ្សារ ដែលជួយជំរុញឱ្យសកម្មភាពនៃយុទ្ធនាការនានា របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងមក និងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅភាពស្អាត ភាពបៃតង និងចីរភាព តាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា៕









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់