ព័ត៌មាន
រាជរដ្ឋាភិបាលអនុញ្ញាតឲ្យសហព័ន្ធកីឡាវ៉ូវីណាម ធ្វើម្ចាស់ផ្ទះរៀបចំជើងឯកអាស៊ី ឆ្នាំ២០២៦
រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឲ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការគាំទ្រ និងអនុញ្ញាតជាផ្លូវការពីសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក។
យោងតាមលិខិត សជណ ចេញដោយទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្មីៗ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមតាមសំណើររបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយឯកភាពជាគោលការណ៍ឲ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។
ប្រភពដដែលបញ្ជាក់ទៀតថា ការទទួលធ្វើម្ចាស់ផ្ទះនេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទទួលរ៉ាប់រងលើការចំណាយទាំងស្រុងក្នុងការរៀបចំការប្រកួត ប៉ុន្ដែក្នុងករណី កីឡាករ-កីឡាការិនីកម្ពុជា ទទួលបានជ័យលាភី សហព័ន្ធអាចស្នើសុំប្រាក់រង្វាន់លើកទឹកចិត្ត ដូចមានចែងក្នុងប្រការ៩ ចំណុច ខ.២.៦ នៃកាសអន្ដរក្រសួងលេខ៣០១ សហវ.ប្រក ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។
មុនឈានដល់ការស្នើសុំគោលការណ៍ធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីលើកទី៦ ពីរាជរដ្ឋាភិបាល សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ូ រតនា បានទទួលការគាំទ្រយ៉ាងផុសផុលពីបណ្ដាប្រទេសនៅអាស៊ី ហើយគួបផ្សំសក្ដានុពលរបស់កីឡាវ៉ូវីណាមកម្ពុជា ដែលមានការគាំទ្រពីអាជ្ញាធរកីឡាជាតិ ពិសេសរាជរដ្ឋាភិបាល សហព័ន្ធក៏សម្រេចធ្វើលិខិតផ្លូវការដើម្បីស្នើសុំធ្វើម្ចាស់ផ្ទះ ហើយបានទទួលការគាំទ្រ និងឯកភាពពីសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកតែម្ដង។
គួរដឹងថា កីឡាវ៉ូវីណាម គឺជាប្រភេទកីឡាដ៏មានសក្ដានុពលមួយរបស់កម្ពុជា ដែលធ្លាប់បានចូលរួម និងដណ្ដើមបានមេដាយជាច្រើនជូនជាតិមាតុភូមិ ហើយក៏ធ្លាប់ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗជាច្រើនផងដែរ ដូចជាការប្រកួតជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍ ពិសេសគឺភាពអស្ចារ្យនៃការរធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ។ សម្រាប់ការប្រកួតជើងឯកអាស៊ី លើកចុងក្រោយ កាលពីឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កម្ពុជា ឈរចំណាត់ថ្នាក់លេខ២ ដណ្ដើមបានមេដាយសរុប ៣០គ្រឿង រួមមានមេដាយមាស ៧ ប្រាក់ ១៧ និងសំរឹទ្ធ ៦គ្រឿង៕ អត្ថបទ លី ឈុនឡា



-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន17 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន