ព័ត៌មាន
នគរបាលរាជធានី បើកប្រតិបត្តិការបង្ក្រាបទីតាំង Scams Online មួយកន្លែង ឃាត់ជនសង្ស័យ៦៥នាក់ នៅខណ្ឌបឹងកេងកេង
ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ កាលពីវេលាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការស្រាវជ្រាវចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) មួយកន្លែង ស្ថិតនៅចំណុចខុនដូរ ហ្គោលឌិន វ័ន (Golden One) អគារលេខ៤១ ជាន់ទី៣០ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៦៥នាក់។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញដោយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការចុះអនុវត្តដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងលោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរង ដោយមានកម្លាំងការិយាល័យជំនាញចំនួន០៤ប្រតិបត្តិការ មានការិល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, ការិល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា , ការិល័យគ្រប់គ្រងជនបរទេស និងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

ជាលទ្ធផល នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិចិន០៨នាក់ (ប្រុស) , ជនជាតិខ្មែរ៥៧ នាក់ (ស្រី២៧នាក់) ។ ដោយដកហូតវត្ថុតាង និងសម្ភារពាក់ព័ន្ធរួមមាន ៖ កុំព្យូទ័រ ALL in One : ៨៩ គ្រឿង , ម៉ូនីទ័រ០១គ្រឿង , CPU : ០១ គ្រឿង , ទូរស័ព្ទបម្រើអោយបទល្មើស ៣៨៤គ្រឿង និងស៊ីមកាតអន្តរជាតិ មួយចំនួនធំ រួមទាំងវត្ថុតាងពាក់ព័ន្ធផ្សេងទៀតផងដែរ ។

មន្ត្រីនគរបាលជំនាញ បញ្ជាក់ថា ៖ ជនសង្ស័យបានប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ក្រោមរូបភាពអូសទាញលោមលួងដាក់ប្រាក់ឱ្យវិនិយោគក្លែងកា្លយ (Investment Scams) ដែលជនរងគ្រោះជាគោលដៅទៅខាងទ្វីបអ៊ឺរ៉ុប ។
បច្ចុប្បន្ន ជនសង្ស័យទាំង៦៥នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ចូនខ្លួន ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕ អត្ថបទ៖ លីហេង





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន17 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន