ព័ត៌មាន
ប្រធានសមាគម TAFTAC សុំការគាំទ្រពី CDC ដើម្បីជំរុញការវិនិយោគក្នុងវិស័យរបស់ខ្លួនឱ្យកាន់តែរីកចចម្រើន
ប្រធានសមាគម TAFTAC ស្នើសុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តគាំទ្រនូវសកម្មភាពរបស់សមាគម ដើម្បីជំរុញការវិនិយោគក្នុងវិស័យ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងឧស្សាហកម្មគាំទ្រផ្សេងៗទៀត ដើម្បីភាពរីកចម្រើននៅក្នុងទីផ្សារកម្ពុជា។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៦នេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគម TAFTAC ដឹកនំាដោយលោក Enjoy Ho ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (TAFTAC), ក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍យ៉ាង កក់ក្តៅ និងបានសម្តែងនូវសេចក្តីសោមនស្ស ដល់ប្រតិភូសមាគម ។ ឯកឧត្តមអគ្គលេខាធិការបានអបអរសារទរចំពោះលោក Enjoy Ho ដែលត្រូវបានជ្រើសរើសជាប្រធានសមាគម ក្នុងអាណត្តិឆ្នាំ២០២៦-២០២៨, ក្នុងនោះឯកឧត្តមបានចែករំលែកនូវបទពិសោធន៍ ការងារមួយចំនួនជាមួយអតីតប្រធានសមាគម និងកិច្ចសហប្រតិបត្តិផ្សេងៗ នាពេលកន្លងមក រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសមាគម ក្នុងការលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា។
ក្នុងជំនួបនោះដែរ, លោក Enjoy Ho បានជម្រាបជូនពីសាវតាររបស់សមាគម ដែលបានប្រែក្លាយពីសមាគម រោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) មកជាសមាគម TAFTAC ដែលមកទល់ពេលនេះមានអាយុកាលប្រមាណ៣០ឆ្នាំ។ លោកប្រធានសមាគមក៏បាន វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងសមាគម និង ក.អ.ក. នាពេលកន្លងមក ព្រមទាំងបានស្នើសុំ ក.អ.ក. បន្តគាំទ្រ នូវសកម្មភាពរបស់សមាគម ដើម្បីជំរុញការវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងឧស្សាហកម្ម គាំទ្រផ្សេងៗទៀត។
ជាការឆ្លើយតប, ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញនូវឆន្ទៈក្នុងការរក្សានូវកិច្ចសហការល្អជាមួយសមាគម។ ជាមួយគ្នានេះ ដើម្បីឱ្យសមាគមមានសកម្មភាពថ្មីគួរឱ្យកត់សម្គាល់ ក្នុងអាណត្តិថ្មី ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យសមាគម៖ ទី១-ធ្វើការគិតគូរលើ ការចូលរួមកាត់បន្ថយហានិយភ័យនៃការបំពុលបរិស្ថាន តាមរយៈការសិក្សារៀបចំទីតាំងសមស្របណាមួយ សម្រាប់គម្រោងវិនិយោគ បោកគក់ ជ្រលក់ពណ៌ និងទី២- ធ្វើការគិតគូរទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ ផ្គង់ផ្គង់ សម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន ត្រៀមលក្ខណៈរួចរាល់ សម្រាប់ផ្តល់កិច្ចសហការធ្វើកិច្ចការនេះ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, កម្ពុជា បាននំាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារ កើនជាង ៦%, សម្លៀក បំពាក់ និងគ្រឿងបន្ទាប់បន្សំមិនធ្វើពីក្រណាត់ ៧១៥ លានដុល្លារ កើនជាង ៣%, ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ៣៤៣ លានដុល្លារ កើនជាង ៣% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕អត្ថបទ៖ សុន រ៉ាឌី






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់