ព័ត៌មាន
ពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលចំពោះការគ្រប់គ្រងស្ថានការណ៍បញ្ហាតម្លៃប្រេង ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា
ប្រជាពលរដ្ឋកម្ពុជា បានផ្លាស់ប្តូរឥរិយាបថដោយ មិនបានប្រញាប់ប្រញាល់ ឬភ័យខ្លាចរហូតដល់ទៅទិញប្រេងស្តុកច្រើនលើសពីអ្វីដែលពួកគេត្រូវការប្រើប្រាស់ប្រចាំថ្ងៃនោះទេ ហើយពួកគាត់នឹងកាត់បន្ថយការធ្វើដំណើរ និងប្រើបាស់ថាមអគ្គិសនីមិនចាំបាច់មួយចំនួននៅក្នុងផ្ទះ ដើម្បីកាត់បន្ថាយការចំណាចប្រចាំថ្ងៃទប់នឹងតម្លៃប្រេងកំពុងហក់ឡើង។មន្រ្តីជាន់ខ្ពស់នៃ អគ្គនាយដ្ឋាន ក.ប.ប ថា នឹងចាត់វិធានការតឹងរឹងចំពោះស្ថានីយណាមិនគោរពទៅតាមតារាងតម្លៃលក់រាយប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម។

បុគ្គលិកស្ថានីយប្រេឥន្ធនៈមួយនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានអះអាងថា ស្ថានីយប្រេឥន្ធនៈដែលធ្វើការគឺគោរពយ៉ាងខ្ចប់ខ្ជួនទៅតាមសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម។ លោកមើលឃើញថា អតិថិជនរបស់លោកហាក់ពុំមានការស្លោនស្លោទិញប្រេងឥន្ធនៈលើសតម្រូវការប្រើប្រាស់ប្រចាំថ្ងៃនោះទេ។

ដោយឡែក ប្រជាពលរដ្ឋ ក៏យល់ច្បាស់ថា កត្តាប្រេងឥន្ធនៈឡើងថ្លៃនៅកម្ពុជានាពេលនេះគឺកើនឡើងដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយប្រេងឡើងថ្ងៃកើតឡើងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក មិនមែនតែកម្ពុជាមួយប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ពួកគាត់នឹងកាត់បន្ថយការចំណាយមិនចាំបាច់មួយចំនួន ដូចជា កាត់បន្ថយការធ្វើដំណើរកម្សាន្ត និងកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនីមិនចាំបាច់នៅក្នុងផ្ទះ ដើម្បីទប់ទល់នឹងតម្លៃប្រេងហក់ឡើងជាសាកល។
ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានប្រាប់ BTV ថា ក.ប.ប នឹងចាត់វិធានការតឹងរឹងចំពោះស្ថានីយ ឬ ដេប៉ូ ប្រេងឥន្ធនៈ ណាមិនគោរពទៅតាមតារាងតម្លៃលក់រាយប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម ដោយត្រូវផាក់ពិន័យជាប្រាក់ និងធ្ងន់ធ្ងរអាចឈានទៅដកអាជ្ញាបណ្ណអាជីវកម្មបណ្តោះអាសន្នតែម្តង់។ ចាប់ពីពេលនេះតទៅគឺ ការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់បីថ្ងៃម្តងដោយក្រសួងពាណិជ្ជកម្ម ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលនៃទីផ្សារប្រេងក្នុងតំបន់ និងអន្តរជាតិ។
សូមបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ គឺ៥ ២០០រៀលក្នុងមួយលីត្រសម្រាប់ប្រេងសាំងធម្មតា និង ៦០៥០ រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕ អត្ថបទ៖ ធូ វិរៈ





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់