ព័ត៌មាន
អាជ្ញាធរខេត្តជំរុញម្ចាស់ស្ថានីយប្រេងឥន្ធនៈត្រូវធានាតម្លៃលក់តាមក្រសួងកំណត់
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានជំរុញណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ ឲ្យម្ចាស់ស្ថានីយ៍ និងដេប៉ូចែកចាយប្រេងឥន្ទនៈនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ត្រូវធានាការផ្គត់ផ្គង់ និងកំណត់តម្លៃលក់តាមក្រសួងពាណិជ្ជកម្ម។
លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានបញ្ជាក់ប្រាប់ថា ដោយសារឥទ្ធិពលពីមជ្ឈឹមបូព៌ា ការផ្ទុះសង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែល និងអ៊ីរ៉ង់ ជាងមួយសប្តាហ៍កន្លងមកនេះ បានបង្កឱ្យមានផលបញ្ហាប៉ះពាល់កង្វះប្រេងឥន្ទនៈជាសកល ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជាគិតមកដល់ពេលនេះពុំមានខ្វះប្រេងទេ មកដល់ពេលនេះ ខណៈដែលបច្ចុប្បន្នលំហូរប្រេងនាំចូលនៅបន្តចូលមកជាធម្មតា។
លោកអភិបាលរងខេត្តរូបនេះបន្ដទៀតថា ម្ចាស់ស្ថានីយ៍ ឬដេប៉ូចែកចាយប្រេងទាំងអស់ក្នុងខេត្ត ត្រូវលក់តាមប្រកាសដោយធនាឲ្យបានតម្លៃផ្គត់ផ្គង់មិនឡើងថ្លៃ ដោយអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ចៀសវាងប្រព្រឹត្តផ្ទុយដូចជាការតម្លើងថ្លៃ និងមានប្រេងក្នុងស្តុកតែមិនលក់ ដែលនាំឱ្យប្រឈមទៅនឹងការផាកពិន័យនិងទោសទ័ណ្ឌនៃច្បាប់ជាធរមាន។
ទន្ទឹមនឹងនេះដែរ លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត ក៍បានអំពាវនាវបន្ថែមដល់អាជ្ញាធរក្រុងស្រុកទាំង១០ត្រូវសហការជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់ ចុះត្រួតពិនិត្យស្ថានីយ៍ប្រេងឥន្ទនៈនានាលើតម្លៃលក់និងការស្ដុកប្រេងដោយត្រូវដាក់តាំងតម្លៃជាសាធារណៈតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ត្រូវធានាគុណភាព បរិមាណ គ្មានការកេងបន្លំទាំងតម្លៃ បរិមាណនិងគុណភាព៕
អត្ថបទ ៖ Thong Seyha




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់