ព័ត៌មាន
ប្រធានស្តីទីព្រឹទ្ធសភា ចុះចែកកញ្ចប់អាហារស្រាយបួសចំនួន៤០០គ្រួសារ នៅក្រុងកំពង់ចាម និងស្រុកកងមាស
ឯកឧត្ដម អ៊ុច បូរិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានដឹកនាំសមាជិកព្រឹទ្ធសភា និងអាជ្ញាធរខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសដល់សាសនិកឥស្លាម ៤០០គ្រួសារ នៅក្រុងកំពង់ចាម និងស្រុកកងមាស។
នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦ នេះ ឯកឧត្ដម អ៊ុច បូរិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយប្រត្តិភូអមដំណើរជាច្រើនទៀត បានអញ្ជើញសំណេះសំណាល និងចែកអាហារស្រាយបួស ខែរ៉ាម៉ាឌន ជូនសាសនិកឥស្លាម ៤០០គ្រួសារ ដែលក្នុងនោះ ២០០គ្រួសារ នៅវិហាររកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម នឹង ២០០គ្រួសារ នៅវិហារខ្សាច់សូរ ឃុំពាមជីកង ស្រុកកងមាស ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ពិធីចែកកញ្ចប់អាហារស្រាយបួស ដល់បងប្អូនសិស្សនិកឥស្លាមក្នុងឱកាសនេះ គឺជាការបង្ហាញនូវសាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ជាងនេះទៅទៀត អាជ្ញាធរខេត្តក៏បានដោះស្រាយបញ្ហាជូនបងប្អូនយើងជាប្រចាំផងដែរ តាមរយៈតំណាងថ្នាក់ដឹកនាំ ពីថ្នាក់ខេត្ត ដល់ថ្នាក់ក្រុង ស្រុក និងថ្នាក់មូលដ្ឋានតែម្ដង។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា សម្រាប់ការជួបជុំគ្នានៅថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីបញ្ជាក់អំពីទឹកចិត្ត និងបង្កើននូវស្មារតីសាមគ្គីជាតិ។ ម្យ៉ាងទៀតប្រសិនបើបងប្អូនមានបញ្ហាអ្វីនៅសេសសល់មិនទាន់ដោះស្រាយ សូមរាយការណ៍មកអាជ្ញាធររបស់យើង ដើម្បីធ្វើការដោះស្រាយជូនបងប្អូន បានទាន់ពេលវេលា ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុច បូរិទ្ធ ប្រធានស្ដីពីព្រឹទ្ធសភា បានមានប្រសាសន៍ថា បើទោះជាបងប្អូនមានជំនឿសាសនាផ្សេងៗគ្នាយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាល ជានិច្ចកាលនៅតែ បានគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូនយើង ។ ជាងនេះទៅទៀត សាមគ្គីភាពគឺជាសារៈសំខាន់ ពិសេសគឺវីរៈយុទ្ធជនរបស់យើង ដែលបានឃ្លាតពីឪពុកម្ដាយ ប្រពន្ធកូន នៅប្រចាំការជួរមុខ ប្រឈមជាមួយនឹងការឈ្លានពានរបស់ទ័ពសៀម ដែលឈ្លានពានទឹកដីកម្ពុជាយើង ។
ឯកឧត្តមប្រធានស្ដីទីព្រឹទ្ធសភា បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំពីលើដល់ក្រោម ពោលគឺប្រទេសជាតិយើងទាំងមូល បានឯកភាពសាមគ្គីជាតិវេញជាធ្លុងមួយដើម្បីជួយដល់បងប្អូនយើងនៅជួរមុខ ក៏ដូចជាបងប្អូនភៀសសឹក ដែលជួបការលំបាកដោយសារសង្គ្រាមឈ្លានពាននោះ៕
អត្ថបទ ៖ ថុង សីហា





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់