ព័ត៌មាន
ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ CDC អនុម័តគម្រោងវិនិយោគចំនួន ៤២ មានទុនសរុប ១៦៦ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤២ គម្រោង មានទុនវិនិយោគ ប្រមាណ ១៦៦ លានដុល្លារអាមេរិក ក្នុងនោះចំនួន ១៨ គម្រោង ចុះបញ្ជីដោយ ក.អ.ក. និងគម្រោងចំនួន ២៤ ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ.។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបានអនុម័តគម្រោងវិនិយោគ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ក្នុង នោះគម្រោងវិនិយោគសរុប ដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងទាំងការ ចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ៤២ គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណ ១៦៦ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារសរុបប្រមាណ ២៤ ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគទាំង៤២នេះខាងលើនេះ ក្នុងនោះគម្រោងចំនួន ១៨ ត្រូវបានចុះបញ្ជីដោយ ក.អ.ក. (ក្រៅ តំបន់សេដ្ឋកិច្ចពិសេសចំនួន ៩គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៩គម្រោង) និងគម្រោងចំនួន ២៤ ត្រូវបានចុះបញ្ជី ដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.)។
ចំពោះគម្រោងដែលទទួលបាន មានការវិនិយោគលើវិស័យផ្សេងៗគ្នាដូចជា គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀក បំពាក់ ស្បែកជើង និងកាបូប, ផលិតកេសកាតុងនិងផលិតផលពីក្រដាស, ផលិតគ្រឿងសង្ហារិមសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិត សម្ភារៈបោះជំរំ, កែច្នៃសំណប៉ាហាំង, ផលិតក្តារបន្ទះ, ផលិតចំហៀរឈើ, កែច្នៃលោហធាតុ និងផលិតផលពីប្លាស្ទិក, ផលិតសារធាតុ គីមី, ផលិតដើមណូអែល, ផលិតនិងផ្គុំដំឡើងក្បាលរ៉ូប៊ីណេ, ផលិតគ្រឿងបង្ខំបន្ទះសូឡានិងគ្រឿងបង្គុំបវិក្ខារអគ្គិសនីជាដើម៕អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់