ព័ត៌មាន
CMAC ទទួលបានម៉ាស៊ីនរាវមីនទំនើបជំនាន់ថ្មីចំនួន ៣០គ្រឿង ពីប្រទេសជប៉ុន គិតជាថវិកាជាង ១,៣ លានដុល្លារ
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា-ស៊ីម៉ាក់ (CMAC) បានឱ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះថា ស៊ីម៉ាក់ ទើបទទួលបានម៉ាស៊ីនរាវមីនទំនើបជំនាន់ថ្មីប្រភេទ Advanced Landmine Imaging System (ALIS) ចំនួន៣០គ្រឿងពីប្រទេសជប៉ុនគិតជាថវិកាជាង ១,៣ លានដុល្លារ។

ឯកឧត្តម ហេង រតនា បានថ្លែងថា អង្គភាព ស៊ីម៉ាក់ បានទទួលម៉ាស៊ីនរាវមីនទំនើបជំនាន់ថ្មីប្រភេទ Advanced Landmine Imaging System (ALIS) ចំនួន៣០គ្រឿង ដែលគិតជាថវិកាមានចំនួនប្រមាណជាង១លាន៣សែនដុល្លារអាម៉េរិក ជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រសកម្មភាពអង្គភាព ស៊ីម៉ាក់ ដែលបានអនុម័តតាំងពីដើមឆ្នាំ២០២៥ និងបានដំណើរការដេញថ្លៃទិញដែលសម្ភារៈបច្ចេកទេសខ្លះត្រូវចំណាយពេលវេលាប្រមាណពី១-២ឆ្នាំទើបអាចទទួលបាន។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ម៉ាស៊ីនរាវមីនប្រភេទ ALIS នេះត្រូវបានស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសរួមបញ្ចូលគ្នារវាងប្រព័ន្ធស្រូបសារធាតុដែកនិងប្រពន្ធ័រ៉ាដាកំណត់ចំណុចរូបភាព (a metal detector and Ground Penetrating Radar, GPR) ដោយសហការរវាងអង្គភាព CMAC និងសកលវិទ្យាល័យ TOHOKU ជប៉ុនដឹកនាំដោយលោកសាស្ត្រាចារ្យ Prof. Motoyuki Sato ដែលចាប់ផ្តើមតាំងពីឆ្នាំ២០០៥-០៦ ពោលមានរយៈពេលជាង២០ឆ្នាំ ទើបសម្រាចបានជោគជ័យដ៍ថ្លៃថ្លាមួយនេះ។

បើតាមឯកឧត្តម ហេង រតនា ម៉ាស៊ីនរាវមីននេះ ប្រៀបដូចឧបករណ៍ស្គែនមើលរូបភាពក្រោមដី ដែលមានប្រយោជន៍បង្កើនសុវត្ថិភាព និងល្បឿននៃការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមកាន់តែមានប្រសិទ្ធភាពថែមទៀត៕

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់