ព័ត៌មាន
កម្ពុជាពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងឌីជីថល បើកសិក្ខាសាលាប្រមូលធាតុចូល និងមតិយោបល់ផ្សេងៗពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០ ឱ្យមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈ កម្មាធិការសេដ្ឋកិច្ច និងឌីជីថល លើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូល លើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះថា ជុំវិញការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីនេះ ដោយសារប្រទេសកម្ពុជាពីឆ្នាំ២០០០ មកដល់ឆ្នាំ២០១០ កម្ពុជាគឺជាប្រទេសមួយដែលមានឯកត្ត កំណើនខ្ពស់ក្នុងរង្វង់ ៨% ដែលជាកំណើនមួយខ្ពស់។ ចំណែកចាប់ពីឆ្នាំ២០១០ ដល់២០១៨ កម្ពុជាក៏បានរក្សាកំណើនក្នុងរង្វង់ ៧% ផងដែរ។

ឯកឧត្តមបណ្ឌិត បន្ថែមថា ចំណែកបន្ទាប់ពីការផ្ទុះឡើងនៃជំងឺវិបត្តិកូវីដ-១៩, នៅក្នុងឆ្នំា២០២០ កម្ពុជាបានជួបប្រទះអំពី បញ្ហាកំណើនបានធ្លាក់ចុះ -៣,៦%, ក៏ប៉ុន្តែចាប់ពីឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចកម្ពុជាបានហក់ឡើងវិញក្នុងរង្វង់ ៥% ដោយសារ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពជាច្រើន ទាញកំណើនឱ្យងើបឡើងវិញ។
ឯកឧត្តមបណ្ឌិត គង់ ម៉ារី លើកឡើងបន្ថែមថា ចំពោះដំណាក់កាលតទៅមុខ ពិភពលោកបាននិងកំពុងជួបប្រទះបញ្ហាជា ច្រើន ជាក់ស្តែងថ្មីៗនេះសង្គ្រាមបានផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យពិភពលោកមានស្ថានភាពមិនច្បាស់លាស់ និងពិបាកប៉ាន់ ស្មាន ហើយកម្ពុជាពិតជាចៀសមិនរួចអំពីឥទ្ធិផលនេះផងដែរ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ គឺការកសាងភាពធន់ឆ្លើយតបទៅនឹងវិបត្តិ។ ដោយឡែកសាវតានៃការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តនេះ, ស្ថានភាពនៃការអភិវឌ្ឍធុរកិច្ចថ្មីក្នុងប្រទេស ក៏ដូចជាសារៈសំខាន់នៃការ អនុវត្តយុទ្ធសាស្រ្តនេះ គឺដើម្បីរួមចំណែកឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ទាក់ទិនសិក្ខាសាលាពិគ្រោះយោបល់នេះដែរ, ឯកឧត្ដមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០”។ សិក្ខាសាលានេះក៏មានកិច្ចពិភាក្សា លើវិធានការគន្លឹះនៃយុទ្ធសាស្រ្តអាទិភាពទាំង៥ នៃសេចក្តីព្រាងយុទ្ធសាស្រ្តនេះរួមមាន៖ (១)- ការរៀបចំលិខិតបទដ្ឋានគាំទ្រ, (២) ការបង្កើនលទ្ធភាពទទួលហិរញ្ញប្បទាន, (៣)- ការបង្កើនចំនួនបុគ្គលមានទេពកោសល្យ, (៤)- ការ ពង្រឹង សមត្ថភាពតួអង្គក្នុងប្រព័ន្ធ អេកូឡូស៊ីធុរកិច្ចថ្មី និង(៥)ការតភ្ជាប់បណ្ដាញនិងការពង្រីកទីផ្សារ៕ អត្ថបទ៖ សុន រ៉ាឌី






-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន16 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១