ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងអប់រំ៖ ក្នុងបរិបទថ្មីនេះការពង្រឹងទំនាក់ទំនងរវាងសាលារៀន បណ្ណាល័យ អ្នកនិពន្ធ និងអ្នកអាន គឺជាកត្តាចាំបាច់បំផុត ព្រោះថាមានអ្នកអានទើបមានអ្នកនិពន្ធ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍បញ្ជាក់ថា ក្នុងបរិបទថ្មីនេះ ការពង្រឹងទំនាក់ទំនងរវាងសាលារៀន បណ្ណាល័យ អ្នកនិពន្ធ និងអ្នកអាន គឺជាកត្តាចាំបាច់បំផុត ព្រោះថាមានអ្នកអាន ទើបមានអ្នកនិពន្ធ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដីក្រសួងអប់រំ មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពិធីកាត់ខ្សែបូសម្ពោធពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរ ទិវាជាតិអំណានលើកទី១១ ដែលបានរៀបចំឡើង ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» និងមានការចូលរួមពីសំណាក ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ អ្នកឧបត្ថម្ភ លោក លោកស្រី ថ្នាក់ដឹកនាំអង្គភាពនានា បុគ្គលិកអប់រំ ក្រុមកាងារស្ម័គ្រចិត្ត និងសាធារណជន ១១ មីនា ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងថា ការរៀបចំពិព័រណ៍សៀវភៅ ជាព្រឹត្តិការណ៍អមជាមួយក្នុងទិវាជាតិអំណានជារៀងរាល់ឆ្នាំ នេះសបញ្ជាក់ពីគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការបង្កើតទម្លាប់នៃការអាន និងការកសាងវប្បធម៌សិក្សាពេញមួយជីវិត។

ឯកឧត្តមបានបញ្ជាក់ថា៖«ក្នុងបរិបទថ្មីនេះ ការពង្រឹងទំនាក់ទំនងរវាងសាលារៀន បណ្ណាល័យ អ្នកនិពន្ធ និងអ្នកអាន គឺជាកត្តាចាំបាច់បំផុត ព្រោះថា មានអ្នកអាន ទើបមានអ្នកនិពន្ធ។ ក្រសួងនឹងបន្តផ្តល់ឱកាសកាន់តែទូលំទូលាយដល់អ្នកនិពន្ធក្នុងការបង្ហាញស្នាដៃ ដើម្បីជំរុញការផលិតធនធានអំណានឱ្យកាន់តែសម្បូរបែប ដែលជាគ្រឹះក្នុងការជួយគាំទ្រដល់ការអនុវត្តកញ្ចប់អំណានដំបូងរបស់ក្រសួងឱ្យមានប្រសិទ្ធភាព សំដៅបណ្តុះស្មារតីស្នេហាអក្សរសាស្ត្រជាតិ និងការពារអត្តសញ្ញាណខ្មែរឱ្យបានគង់វង្ស»។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្ដី បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស និងយុវជនទាំងអស់ ត្រូវខិតខំសិក្សាស្រាវជ្រាវពីវប្បធម៌ និងភាសារបស់ខ្លួនឱ្យបានស៊ីជម្រៅ ដោយអាចប្រើប្រាស់ឥទ្ធិពលរបស់អ្នកនិពន្ធល្បីៗ ជាកម្លាំងចលករក្នុងការអភិវឌ្ឍសមត្ថភាពខ្លួន។ ភាសាជាតិអាចរីកចម្រើនទៅបាន គឺអាស្រ័យលើស្មារតីអភិរក្ស និងអភិវឌ្ឍពីយើងទាំងអស់គ្នា។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូសហការ អ្នកឧបត្ថម្ភ និងគ្រប់ភាគីទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដើម្បីអនាគតដ៏រុងរឿងនៃវិស័យអប់រំនៅកម្ពុជា។
សូមជម្រាបថា ការពិព័រណ៍សៀវភៅប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១-១៥ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបើកជូនសាធារណជនចូលទស្សនាដោយសេរី ដើម្បីលើកកម្ពស់វប្បធម៌អាននៅកម្ពុជា។ ក្នុងការពិព័រណ៍នេះ នឹងមានការបង្ហាញជូននូវសៀវភៅជាច្រើនប្រភេទ ស្របតាមតម្រូវការរបស់អ្នកអាន ក្នុងនោះរួមទាំងសៀវភៅដែលជាស្នាដៃនិពន្ធរបស់ខ្ញុំ ផងដែរ។ សូមអញ្ជើញចូលរួមបានច្រើនកុះករដើម្បីលើកកម្ពស់សកម្មភាពអាននៅកម្ពុជាទាំងអស់គ្នា៕





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់