ព័ត៌មាន
ខេត្តសៀមរាបគ្រោងរៀបចំពិព័រណ៍ផលិតផលទេសចរណ៍បៃតងសហគមន៍ភូមិវត្តបូព៌រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមីនានេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបរិស្ថាន
រដ្ឋបាលខេត្តសៀមរាប សហការគ្នាជាមួយសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប សហគមន៍ភូមិវត្តបូព៌ និងវិស័យឯកជននៅក្នុងខេត្ត គ្រោងនឹងរៀបចំតាំងពិព័រណ៍ផលិតផលទេសចរណ៍បៃតង រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦ នៅតាមដងស្ទឹងក្នុងក្រុងសៀមរាប ដើម្បីដាក់តាំងបង្ហាញផលិតផល និងសេវាកម្មនានាដល់ភ្ញៀវជាតិ និងអន្តរជាតិ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីខាងលើ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ជីវ រដ្ឋា អធិការបតីរងប្រតិបត្តិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា ពិព័រណ៍នេះនឹងបង្ហាញពីផលិតផលទេសចរណ៍បៃតងដែលមិនប៉ះពាល់ដល់បរិស្ថានពីក្រុងស្រុកទាំង១៣ ក្នុងខេត្តសៀមរាប។ តាមរយៈពិព័រណ៍នេះ ជាការអប់រំ និងលើកកម្ពស់ការយល់ដឹងដល់អ្នកទេសចរ និងប្រជាជនមូលដ្ឋានឱ្យយល់ដឹងពីសារៈសំខាន់របស់ទេសចរណ៍បៃតង និងការអនុវត្តប្រកបដោយនិរន្តរភាព បង្កើតវេទិកាអន្តរកម្មសម្រាប់អាជីវកម្មក្នុងស្រុក និងប្រតិបត្តិករទេសចរណ៍។ ជាពិសេសជួយជំរុញ និងផ្ដល់ឱកាសដល់ក្រុងស្រុកទាំង១៣ ក្នុងការរួមចំណែកអនុវត្តទេសចរណ៍បៃតង ដើម្បីលើកកម្ពស់មុខមាត់ខេត្តទាំងមូល។

លោក យុន លីនណេ អភិបាលរងខេត្ត មានប្រសាសន៍ថា តាមរយៈការប្រមូលផ្ដុំផលិតផលពីតាមក្រុងស្រុកទាំង១៣ យើងនឹងឃើញពីភាពច្នៃប្រឌិត និងការប្ដេជ្ញាចិត្តរបស់សហគមន៍មូលដ្ឋាននីមួយៗ ក្នុងការរួមចំណែកអភិរក្សបេតិកភណ្ឌធម្មជាតិ និងវប្បធម៌របស់ខេត្តសៀមរាប។ មិនតែប៉ុណ្ណោះ វាក៏បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដែលជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ សម្រាប់ភ្ញៀវទេសចរវិញ ក៏អាចទទួលបាននូវបទពិសោធន៍នៃការកម្សាន្ត ជាផ្នែកមួយនៃការចូលរួមចំណែក ដើម្បីលើស្ទួយវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងពេលតែមួយទៀតផង។
លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា ដើម្បីឱ្យការរៀបចំពិព័រណ៍ផលិតផលទេសចរណ៍ខាងលើប្រព្រឹត្តទៅបានល្អប្រសើរ ស្របតាមផែនការគ្រោងទុក សូមឱ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈទូទៅ៕






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់