ព័ត៌មាន
មកទល់ពេលនេះនៅភ្នំពេញមានស្ថានីយប្រេងឥន្ទនៈប្រមាណ ៥០កន្លែងបានផ្អាកដំណើរបណ្ដោះអាសន្នដោយសារកង្វះការផ្គត់ផ្គង់
ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៦នេះ ក្នុងចំណោមស្ថានីយប្រេងឥន្ធនៈនៅរាជធានីភ្នំពេញមានចំនួនជាង ៤០០ កន្លែង មានស្ថានីយប្រេងប្រមាណ ៥០កន្លែងហើយ ត្រូវបានផ្អាកដំណោះរការបណ្ដោះអាសន្នដោយសារបញ្ហាកង្វះការផ្គត់ផ្គង់ តែចំនួននេះ មិនបង្កឱ្យមានចលាចលក្នុងសង្គមឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញ។
លោក ងី ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញបានឱ្យដឹងថា នៅរាជធានីភ្នំពេញមានស្ថានីយប្រេងឥន្ទនៈចំនួន ៤៤៧កន្លែង ខណៈមានសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល រួមជាមួយអាមេរិក តម្លៃប្រេងបានកើនតម្លៃ ដែលបានធ្វើឱ្យស្ថានីយប្រេងចំនួនជិត៥០កន្លែងត្រូវបានផ្អាកអាជីវកម្ម ដោយសារមានបញ្ហាពីការផ្គត់ផ្គង់របស់ក្រុមហ៊ុន ប៉ុន្តែទោះបីជាយ៉ាងណាក្តី មិនបង្កឱ្យមានចលាចលក្នុងសង្គមឡើយ។ ស្ថានីយប្រេងឥន្ទនៈធំៗ ដែលបើកអាជីវកម្មធម្មតាមិនមានតម្លើងតម្លៃស្រេចតែចិត្តនោះទេ គឺបានគោរពតម្លៃទៅតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មទាំងអស់។
ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងឱកាសនោះបានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះតាមដានសភាពការណ៍នៅតាមស្ថានីយ៍ប្រេងក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ ដើម្បីឱ្យម្ចាស់ស្ថានីយប្រេងគោរពទៅតាមតម្លៃដែល ក្រសួងពាណិជ្ជកម្មបានកំណត់។
ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីបានបញ្ជាក់ថា ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ទនៈនាពេលនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ ដោយបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធតាមដានជាប្រចាំ ដោយកាលពីមុន១០ថ្ងៃបញ្ជាក់តម្លៃម្តង តែសម្រាប់ពេលនេះត្រឹមតែ៣ថ្ងៃត្រូវបញ្ជាក់តម្លៃម្តង ដើម្បីធ្វើយ៉ាងណាកុំឱ្យតម្លៃប្រេងឡើង ថ្លៃហួ សពីការកំណត់តម្លៃរបស់ក្រសួងពាណិជ្ជកម្ម។ បន្ថែមពីនេះ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណ:បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការជាប្រចាំ មិនថាពេលថ្ងៃឬយប់ឡើយ សំដៅធ្វើយ៉ាងណាបោសសម្អាតឱ្យអស់ទៅតាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅពាក់កណ្តាលខែមីនាឆ្នាំ២០២៦ខាងមុខនេះ៕







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់