ព័ត៌មាន
សហគមន៍មៀនស្រុកម៉ាឡៃ កំពុងងាយទៅកែច្នៃជាផលិតផលផ្សេងៗដើម្បីជួយដល់កសិកអ្នកដាំដុះ
ភ្នំពេញ ៖ សហគមន៍មៀនស្រុកម៉ាឡៃ កំពុងងាយទៅរកការកែច្នៃចេញជាផលិតផលសម្រេចផ្សេងៗ ជំនួសការនាំចេញកសិផលស្រស់ ជាពិសេសជួយកាត់បន្ថយការកក់ស្ទះកសិផលនៅពេលគ្មានការបញ្ជាទិញ ដើម្បីជួយគាំទ្រដល់កសិករអ្នកដាំដុះ និងការចូលរួមបង្កើត ចេញជាផលិផលក្នុងស្រុកឲ្យសំបូរបែប។

លោក អ៊ួន ឈាន ប្រធានសហគមន៍មៀនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពី ការដាំដុះមៀន និងកែច្នៃមៀន និងផ្លែស្វាយចេញជាផលិតផលសម្រេច នេះថា សហគមន៍មៀនស្រុកម៉ាឡៃ បានចាប់ផ្តើមកកើតដំបូង នៅឆ្នាំ ២០១៩ ដោយនៅពេលនោះមានសមាជិកត្រឹម ២៥ គ្រួសារ តែមកដល់បច្ចុប្បន្នសហគមន៍មានសមាជិកកើនដល់ ១៥០ គ្រួសារ គឺមានការដាំដុះមៀន និងស្វាយ ក្នុងនោះសហគមន៍មានបេសកម្ម ដើម្បីប្រមូលកសិករដែលជាអ្នកដាំដុះមៀន និងស្វាយ ងាយក្នុងការគ្រប់គ្រង ការទទួលបានបច្ចេកទេស និងការទទួលបានទីផ្សារជាដើម។

លោក បន្តឲ្យដឹងថា កន្លងមកនេះនៅពេលប្រមូលផលកម្តងៗ, កសិករភាគច្រើនលក់ចេញជាកសិកផលស្រស់ៗទៅកាន់ ទីផ្សារ ជាពិសេសការលក់ផ្លែមៀនស្រស់នេះជាដើម។ ជុំវិញការលក់កសិផលស្រស់នេះ សហគមន៍តែងតែជួបបញ្ហាជារឿយៗអំពី ទីផ្សារលក់ចេញដូចជា៖ គ្មានអ្នកបញ្ជាទិញពេលដល់រដូវប្រមូលផល ឬមានអ្នកបញ្ជាទិញ តែការប្រមូលទិញមានចំនួនតិច ដែលបញ្ហា នេះធ្វើឲ្យកសិផលកក់ស្ទះលើទីផ្សារជាដើម ។ ដោយសារបញ្ហានេះ, ថ្នាក់ដឹកនាំនៅក្នុងសហគមន៍បានផ្តួចផ្តើមគំនិតគ្នា ក្រោមការ គាំទ្រពីអង្គការ GIZ បានជំរុញកែច្នៃម្លៃមៀន និងស្វាយស្រស់ ចេញជាផលិតផលសម្រេចផ្សេងៗ បច្ចុប្បន្នបានកំពុងដាក់លក់លើទីផ្សារ ដោយក្នុងនោះ លោក អ៊ួន ឈាន ក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ ជួយគាំទ្រផលិតផលទាំងនេះ ដើម្បីលើកកម្ពស់ផលិតផល ក្នុងស្រុក និងការគាំទ្រដល់កសិករដែលអ្នកដាំដុះផងដែរ។

ជុំវិញការកែច្នៃនេះដែរ, ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ លើក ឡើងថា ទ្រឹស្តីនៃចលនាភូមិ១ផលិតផល១ គឺមិនចង់ឲ្យពួកគាត់លក់វត្ថុធាតុដើមនោះទេ គឺចង់ឲ្យគាត់កែច្នៃ និងវេចខ្ចប់ឲ្យបានល្អ ដើម្បីទុកបានយូរ ជាក់ស្តែងការដាក់លក់របស់សមាជិកភូមិ១ផលិតផល១ នាពេលបច្ចុប្បន្ននេះ ភាគច្រើនជាផលិតផលកែច្នៃ។ ហើយ បញ្ហានេះដែរ, គណៈកម្មាធិការជាតិបានកំពុងបន្តយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់ការកែច្នៃផលិតផលក្នុងស្រុកឱ្យមានកាន់តែច្រើន និងស្របតាមស្តង់ដារ ដើម្បីបម្រើលើទីផ្សារក្នុងស្រុក និងនាំចេញ។

ទាក់ទិនការកែច្នៃនិងវេចខ្ចប់នេះដែរ, បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា ក្នុងវិបត្តិកន្លងមកនេះ រាជរដ្ឋាភិបាលបានអន្តរាគមន៍ជាបន្តបន្ទាប់ ក្នុងនោះវិស័យមួយចំនួនបានកំពុងងើបឡើងវិញ ជាក់ស្តែងវិស័យកសិកម្មបានកើនឡើង គួរឲ្យកត់សម្គាល់ផងដែរ មកដល់ពេលនេះ វិនិយោគិនក្នុងវិស័យឯកជន ក៏បានកំពុងចាប់អារម្មណ៍លើការវិនិយោគវិស័យកសិកម្ម និងឧស្សាហកម្ម លើការកែច្នៃម្ហូបចេញជាផលិតផលសម្រេចផ្សេងៗ ដើម្បីឆ្លើយតបការផ្គត់ផ្គង់ផលិតផលក្នុងស្រុក និងក៏ដូចជាការ នាំចេញ ខណៈដែលប្រទេសនីមួយៗលើពិភពលោក ក៏កំពុងអនុវត្តយុទ្ធសាស្រ្តដូចគ្នា ដែលជាវិធានការ ធ្វើយ៉ាងណាជំរុញផ្គត់ផ្គង់ ទំនិញក្នុងស្រុកឲ្យបានគ្រប់គ្រាន់ ស្របពេលពិភពលោកមិនទាន់មានភាពប្រាកដប្រជា៕



អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ