PR NEWS
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា នឹងបើកជើងហោះហើរត្រង់ពីសៀមរាបទៅ Phu Quoc ចាប់ពីថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០២៥
ផ្តល់ជូនជើងហោះហើរចំនួន ៣ ដងក្នុង ១ សប្តាហ៍ ក្នុងតម្លៃសរុបចាប់ពី ៧៩ដុល្លារ ក្នុងមួយលើក។
ផ្តល់ជូនជើងហោះហើរចំនួន ៣ ដងក្នុង ១ សប្តាហ៍ ក្នុងតម្លៃសរុបចាប់ពី ៧៩ដុល្លារ ក្នុងមួយលើក។ ជើងហោះហើរថ្មីនេះនឹងតភ្ជាប់តំបន់ទេសចរណ៍ដែលកំពុងពេញនិយម ក្នុងប្រទេសអាស៊ានទាំង២ ក្នុងរយៈពេលត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ។
រាជធានីភ្នំពេញ-ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា នឹងចាប់ផ្តើមបើកដំណើរការជើងហោះហើរត្រង់ពី ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់កោះ Phu Quoc នៃប្រទេសវៀតណាម ដែលជាព្រឹត្តិការណ៍ថ្មីមួយទៀតក្នុងការពង្រីកការតភ្ជាប់ និងជំរុញ កំណើនវិស័យទេសចរណ៍ក្នុងតំបន់។

ចាប់ពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ ជើងហោះហើរនេះនឹងចាប់ផ្តើមដំណើរការ ៣ ដង ក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ ដែលផ្តល់ជូនអ្នកដំណើរជាមួយនឹងតម្លៃសមរម្យ និងភាពងាយស្រួលក្នុងការហោះហើរតភ្ជាប់រវាងគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ប្រទេសអាស៊ានទាំង២ ជាមួយនឹងតម្លៃប្រូម៉ូសិនពិសេសចាប់ពី ៧៩ ដុល្លារ។ ជើងហោះហើរថ្មីនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន
អ៊ែរ អេស៊ា ខេមបូឌា ក្នុងការផ្តល់ជូនការហោះហើរដែលមានតម្លៃសមរម្យព្រមទាំងការតភ្ជាប់ដែលលឿនជាងមុននិងសេវាកម្មកាន់តែល្អប្រសើរនៅទូទាំងតំបន់។ អ្នកដំណើរ អាចកក់សំបុត្រយន្តហោះចាប់ពីពេលជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ តាមរយៈកម្មវិធី AirAsia Move ឬនៅលើគេហទំព័រ airasia.com។
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បានមាន ប្រសាសន៍ថា “ អ៊ែរ អេស៊ា ខេមបូឌា ពិតជាមានមោទនភាពក្នុងការបើកដំណើរការជើងហោះហើរត្រង់រវាង ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងកោះ Phu Quoc នៃប្រទេសវៀតណាម។ ជើងហោះហើរត្រង់ថ្មីនេះ មិនត្រឹមតែជួយដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងបើកឱ្យមាន ឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងជំរុញសេដ្ឋកិច្ច របស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ ត្រឹមតែរយៈពេល ១ ម៉ោងប៉ុណ្ណោះ អ្នកដំណើរអាចទទួលបាននូវបទពិសោធលើឆ្នេរសមុទ្រដ៏ទាក់ទាញនៃកោះ Phu Quoc និងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ដែលជើងហោះហើរនេះនឹងធ្វើឱ្យការធ្វើដំណើរក្នុងតំបន់កាន់តែមានភាពងាយស្រួល និងលឿនជាងមុន។ ”
កាលវិភាគជើងហោះហើរ
● ចំនួនជើងហោះហើរ ៖ ៣ ជើងក្នុងមួយសប្តាហ៍ (ពុធ, សុក្រ, អាទិត្យ)
● តម្លៃចាប់ពី ៖ ៧៩ ដុល្លារ (តម្លៃសរុបក្នុងមួយជើង)
● ចាប់ផ្តើមកក់សំបុត្រ ៖ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥
ជើងហោះហើរថ្មីនេះ ត្រូវបានរំពឹងទុកថានឹងជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលមកកាន់ប្រទេសទាំងពីរ ហើយភ្ញៀវទេសចរអាចស្វែងយល់ពី បេតិកភណ្ឌ វប្បធម៌ដ៏សម្បូរបែប របស់ប្រទេសកម្ពុជា និងដែន កោះដ៏ស្រស់ស្អាត របស់ប្រទេសវៀតណាម តាមរយៈជើងហោះហើរខាងលើនេះ។
អំពី “កោះ Phu Quoc
“កោះ Phu Quoc” គឺជាកោះដែលត្រូវបានគេស្គាល់ថាជា “កោះគុជខ្យង” ដ៏ធំនិងល្បីឈ្មោះរបស់វៀតណាមដោយសារតែ មាន ឆ្នេរខ្សាច់សស្អាត ទឹកថ្លាឆ្វង់ និងជីវចម្រុះក្រោមសមុទ្រដ៏សម្បូរបែប។ ជាមួយរមណីយដ្ឋានប្រណីតៗ ផ្សារក្នុងតំបន់ដ៏មមាញឹក និងសកម្មភាពផ្សងព្រេងជាច្រើន បានធ្វើឱ្យ កោះ Phu Quoc ក្លាយជាគោលដៅទេសចរណ៍ ដ៏ពេញនិយមសម្រាប់សម្រាកលំហែកាយ និងដំណើរផ្សងព្រេងដ៏សម្បូរបែប។
អំពី អ៊ែរ អេស៊ា ខេមបូឌា
អ៊ែរ អេស៊ា ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អ៊ែរ អេស៊ា គ្រុប ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យបំផុតនៅលើពិភពលោក។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺធ្វើឱ្យមនុស្សគ្រប់រូបអាចហោះហើរបាន ហើយជាមួយនឹងកំណើនជើងហោះហើរទាំងជាតិ និងអន្តរជាតិ ក្រុមហ៊ុន អ៊ែរ អេស៊ា ខេមបូឌា ប្តេជ្ញាផ្តល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។
កាលវិភាគហោះជើងហើររវាង សៀមរាប និង កោះPhu Quoc
គោលដៅហោះហើរ ជើងហោះហើរ ម៉ោងចេញដំណើរ ម៉ោងទៅដល់ ចំនួនជើងហោះហើរ៖
– សៀមរាប – Phu Quoc KT៦៣០ ម៉ោងចេញដំណើរ ១៤៖៥០ ម៉ោងទៅដល់ ១៥៖៥៥ ថ្ងៃជើងហោះហើរ ពុធ, សុក្រ, អាទិត្យ
– Phu Quoc – សៀមរាប KT៦៣១ ម៉ោងចេញដំណើរ ១៦៖២៥ ម៉ោងទៅដល់ ១៧៖២៥ ថ្ងៃជើងហោះហើរ ពុធ, សុក្រ, អាទិត្យ
សូមបញ្ជាក់៖ ម៉ោងចេញដំណើរ និងម៉ោងទៅដល់ គឺគិតជាទម្រង់ ២៤ម៉ោង (ម៉ោងក្នុងស្រុក)។
តម្លៃដែលដាក់លក់រួមមានតម្លៃមូលដ្ឋាន ពន្ធ និងរួមបញ្ចូលថ្លៃសេវាផ្សេងៗ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕
-
ព័ត៌មាន1 day agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន3 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន3 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា