ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ GGAC កំពុងជួយយុវតីកម្ពុជាឲ្យកាន់តែរឹងមាំ និងទទួលបទសោធន៍ល្អៗ
សៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) បានថ្លែងថា សមាគមកាយឫទ្ធិនារីកម្ពុជា កំពុងជួយដល់យុវតីកម្ពុជា ឲ្យកាន់តែមានភាពរឹងមាំ និងទទួលបានបទពិសោធន៍ចំណេះដឹងល្អៗ ពីថ្នាក់ដឹកនាំជាតិ តំបន់ និងអន្តរជាតិ ជាមួយនឹងការចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ។
ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកា សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហាញនូវអារម្មណ៍រំភើប រីករាយយ៉ាងពេញចិត្ត ចំពោះសមាជិក សមាជិកា និងកុមារី យុវតី របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប ប្រកបដោយសុខភាពល្អមាំមួន ការរីកចម្រើនផ្នែកចំណេះវិជ្ជា ប្រាជ្ញាស្មារតី រួមទាំងមានក្រមសីលធម៌ល្អ សមត្ថភាពពេញលេញ និងជំនឿជាក់យ៉ាងមុតមាំ លើខ្លួនឯង ក្រោយពីទទួលបានការរៀនសូត្រ និងបណ្តុះបណ្តាលពីសមាគម ក្នុងរយៈពេល ៤ឆ្នាំមកនេះ ។
លោកជំទាវបណ្ឌិត បានបន្តថា មួយវិញទៀត សម្រាប់យុវតីដែលភាពរឹងមាំ និងមានចំណេះជំនាញល្អ ជាពិសេសភាសាអង់គ្លេស ក៏ត្រូវបានលើកទឹកចិត្តឲ្យចូលរួម ក្នុងកម្មវិធីអន្តរជាតិ ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ហើយទទួលបាននូវការចែករំលែកចំណេះដឹង ពីថ្នាក់ដឹកនាំនៃយុវជនកាយឫទ្ធិអន្តរជាតិ ដែលត្រង់ចំណុចនេះ យុវតីដទៃទៀត គួរសិក្សាស្វែងយល់ពីពួកគេ ដែលទទួលបានការលើកទឹកចិត្តទាំងនោះ ។
ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានមានប្រសាសន៍ណែនាំដល់សមាជិកា ជាពិសេសកុមារី និងយុវតី ទាំងអស់ឱ្យខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯង រៀនសូត្រ ចូលរួមរាល់កិច្ចការសង្គមដោយភាពក្លាហាន និងមោះមុត ។
ក្នុងឱកាសនោះនោះ លោកជំទាវបណ្ឌិត បាន វាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប គ្រូបង្គោល សមាជិកគាំទ្រ និងអាជ្ញាធរមូលដ្ឋានដែលបានដឹកនាំកូនៗដាំបន្លែ វេចខ្ចប់អាហារ ស្បៀងផ្សេងៗជូនវីរកងទ័ព ពលរដ្ឋភៀសសឹក ថែមទាំងផ្តល់ឱកាស បណ្តុះបណ្តាល អប់រំដល់សមាជិកាសកម្ម កូនៗ ក្មួយៗ យ៉ាងយកចិត្តទុកដាក់ ។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថា នៅក្នុងខែមិថុនា ឆ្នាំ២០២៦ខាងមុខ សមាគមកាយឫទ្ធិនារីកម្ពុជា នឹងរៀបចំមហាសន្និបាទកាយឫទ្ធិនារី ពិភពលោកលើកទី៣៩ (39th WAGGGS World Conference) និងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤២ របស់សហគមន៍ OB-PS ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅលើទឹកដីអង្គរដ៏អស្ចារ្យ គឺខេត្តសៀមរាប។ មហាសន្និបាតនេះ នឹងមានវត្តមានសមាសភាព WAGGGS និង សហគមន៍ OB-PS មកពីទ្វីបទាំង ៥ ដែលមានសមាជិកជាង ១៥០ប្រទេស ចូលរួមផងដែរ ។
លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ ប្រធានកិតិ្តយសសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប លើកឡើងថា ចាប់ពីបានបង្កើតកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២២មក សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប បានបញ្ចូលសមាជិកទូទាំង ១៣ ក្រុង ស្រុក នៃខេត្តសៀមរាប ដោយមានសមាជិកសរុប ១២៥៣រូប ក្នុងនោះសមាជិកាសកម្មចំនួន ៨៤០រូប គ្រូបង្គោលចំនួន ៣៦រូប រួមទាំងសមាជិកា និងសមាជិកគាំទ្រចំនួន ៣៧៧រូប ។
លោកជំទាវ បានបន្ថែមថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប ក៏ទើបតែបានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៥ ផងដែរ។ ជាលទ្ធផល សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប បានអនុវត្តសកម្មភាពរបស់ខ្លួន ស្របតាមផែនការយ៉ាងល្អរលូន ដោយបានឆ្លើយតបទៅនឹងទស្សនវិស័យរបស់សមាគមគឺ ចង់ឃើញកុមារី និងយុវតីកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាពចំពោះវប្បធម៌និងអត្តសញ្ញាណរបស់ខ្លួន ៕ អត្ថបទ បាន សុខរិទ្ធិ





















-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦