ព័ត៌មាន
គិតត្រឹមខែកុម្ភៈ ឆ្នាំនេះកម្ពុជាទទួលបានការចុះបញ្ជីវិនិយោគតាមថ្នាលជាតិមានទុនជាង ២២,២ ប៊ីលានដុល្លា
គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦, កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៃថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលបានអនុម័ត មានចំនួនសរុបជាង ៥៥,៣ ពាន់ក្រុមហ៊ុន-សហគ្រាស មានដើមទុនវិនិយោគចំនួនប្រមាណជាង ៩១ ទ្រីលានរៀល ត្រូវជាង ២២,២ ប៊ីលានដុល្លាអាមេរិក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា CamDX ជាថ្នាល បច្ចេកវិទ្យាឌីជីថលមួយ សម្រាប់សម្រួលដល់កិច្ចការវិនិយោគរបស់រាជរដ្ឋាភិបាល, គិតមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាទទួល បានក្រុមហ៊ុនចុះបញ្ជីតាមថ្នាលជាតិ មានចំនួនជាង ៥៥,៣ ពាន់ក្រុមហ៊ុន/សហគ្រាស ដែលមានដើមទុនវិនិយោគប្រមាណជាង ៩១ទ្រីលានរៀល ត្រូវប្រមាណជាង ២២,២ប៊ីលានដុល្លារអាមេរិក។ តាមរយៈនៃការចុះបញ្ជីនេះបង្ហាញឱ្យឃើញថា កម្ពុជានៅតែទទួល បានក្រុមហ៊ុនវិនិយោគថ្មីៗជាបន្តបន្ទាប់ និងបង្ហាញឲ្យឃើញពីវឌ្ឍនភាពនៃការរីកចម្រើន សម្រាប់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ក្នុងការប្រកួតប្រជែងប្រកបដោយបរិយាបន្នរបស់ធុរកិច្ចគ្រប់ៗនៅកម្ពុជា។
ជាក់ស្តែងគិតមកដល់រយៈពេលនេះ កម្ពុជាទទួលបានការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរួមមាន៖ សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានទឹកប្រាក់វិនិយោគជិត ២ប៊ីលានដុល្លារ, សកម្មភាពសេវាកម្ម ស្នាក់នៅ ១,៦៤ ប៊ីលានដុល្លារ, ការសាងសង់អគារ ១,៥៦ ប៊ីលានដុល្លារ, កម្មន្តសាលសម្លៀកបំពាក់លើកលែងសម្លៀកបំពាក ធ្វើពីរោម ១,១៦ ប៊ីលានដុល្លារ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៩៥៣ លានដុល្លារ និងការចុះបញ្ជីរបស់ក្រុមហ៊ុនអាជីវកម្មផ្សេងៗទៀត មានចំនួនជិត ១៥ ប៊ីលានដុល្លារ។
គិតត្រឹមរយៈពេលនេះដែរ, ក្រុមហ៊ុន និងសហគ្រាសដែលទទួលបានចុះបញ្ជីច្រើនជាងគេរួមមាន៖ សកម្មភាពសេវាភោជនីយដ្ឋាន និងសេវាផ្គត់ផ្គង់សេវាចល័តមានចំនួនជិត ៤ ពាន់សហគ្រាស, ការលក់ដុំឯកទេសផ្សេងៗជាង ៣,០០០ សហគ្រាស, ការលក់ដុំ ទំនិញសម្រាប់ការប្រើប្រាស់ក្នុងផ្ទះជាង ២,៦០០ សហគ្រាស, ការសាងសង់អគារ ២,២០០ ក្រុមហ៊ុន, ការលក់រាយទំនិញផ្សេងៗ នៅក្នុងហាងឯកទេស ២,១៥៥ សហគ្រាស និងអាជីវកម្មផ្សេងៗមានចំនួនជាង ៤០ ក្រុមហ៊ុន-សហគ្រាស៕ អត្ថបទ៖ សុន រ៉ាឌី





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់