ព័ត៌មាន
ព្រះខ័នរាជស្វាយរៀងនាំមុខភ្នំពេញក្រោន១១ពិន្ទុ ក្រោយឈ្នះអង្គរថាយហ្គឺរ និងភ្នំពេញក្រោនចាញ់បឹងកេត
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានពន្លាតការនាំមុខបន្ថែមទៀតហើយ ដល់ទៅ១១ពិន្ទុ ពេលដែលយកឈ្នះក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ២ទល់នឹង០ ស្របពេលដែលគូប្រជែងជើងឯកដ៏ស្វិតស្វាញ ភ្នំពេញក្រោនចាញ់ក្លឹបបាល់ទាត់បឹងកេត ១ទល់នឹង២ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

នៅពហុកីឡដ្ឋានជាតិមរតកតេជោ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ឈ្នះអង្គរថាយហ្គឺរ ២ទល់នឹង០ សប្ដាហ៍ទី២៥។ ជំនួបនេះ ក្រោយលេងបាន១៩នាទី ទើបកីឡាករ DE SOUZA MONTEIRO PATRICK ROBSON ទាត់បញ្ចូលទីឱ្យព្រះខ័នរាជនាំមុខ ១ទល់នឹង០ ពេលដែលកីឡាករ ញាន សុស៊ីដាន បញ្ជួនបាល់ឱ្យ។
ក្នុងវគ្គទី២ នាទីទី៧៩ កីឡាករប្រេស៊ីលរូបនេះ បន្ថែមមួយគ្រាប់ទៀតឱ្យក្រុម ពេលដែលកីឡាករ CONOR JON SHIELD កាត់បាល់ទៅឱ្យ។

មកចាប់អារម្មណ៍នៅកីឡដ្ឋានភ្នំពេញក្រោនវិញម្ដង ក្រុមភ្ញៀវបឹងកេត ដណ្ដើមបានបីពិន្ទុពីម្ចាស់ផ្ទះ ក្រោន បន្ទាប់ពីយកឈ្នះ ២ទល់នឹង១។
លេងបាន៧នាទី បឹងកេតផ្ដើមនាំមុខភ្នំពេញក្រោន ពេលកីឡាករ ម៉ាត់ នូរុន ទាត់បញ្ចូលយ៉ាងល្អ ពីការបញ្ជួនបាល់របស់កីឡាករប្រេស៊ីល Iago Bento។ នេះជាគ្រាប់បាល់តែមួយគ្រាប់ដែលកើតឡើងនៅវគ្គទី១។

វគ្គទី២ នាទីទី៧៩ កីឡាករ Zabala Louis បានគ្រប់គ្រងបាល់ និងអូសជំនះកីឡាករបីរូបរបស់គូប្រកួត ហើយទាត់បញ្ចូលទីបានសម្រេចឱ្យក្រុមរបស់ខ្លួន នាំមុខ ២ទល់នឹង០។ តែ៧នាទីមុនចប់ការប្រកួតកីឡាករ FEHER RAUL-MIHAI ទាត់បាល់ទៅប៉ះជើងអ្នកចាំទីកយ សាលីម ហើយបាល់ផ្លាតប៉ះកីឡាករ តាំង ប៊ុនឆៃ ចូលទីបានសម្រេច។ ចប់ការប្រកួត ភ្នំពេញក្រោនចាញ់បឹងកេត ១ទល់នឹង២។

តាមរយៈលទ្ធផលនេះ ព្រះខ័នរាជស្វាយរៀង បន្តឈរនៅចំណាត់ថ្នាក់លេខ១ក្នុងតារាងជើងឯកបាល់ទាត់ជាតិកម្ពុជា ក្រោយ២៣ប្រកួតមាន ៥៩ពិន្ទុ (ឈ្នះ១៩ ស្មើ១ ចាញ់៣) និង ភ្នំពេញក្រោនលេខ២ ២៣ប្រកួតមាន៤៧ពិន្ទុ (ឈ្នះ១៤ ស្មើ៥ ចាញ់៤)។

ចំណែកក្លឹបបាល់ទាត់ណាហ្កាវើដល៍ បានយកឈ្នះក្លឹបបាល់ទាត់ អឹមអូអាយកំពង់ដេវ៉ា ២ទល់នឹង០ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ៣ ជាមួយ៣៩ពិន្ទុដូចគ្នានឹងបឹងកេត។
ជំនួបរវាងក្រុមទាំងពីរវគ្គទី១មិនមានគ្រាប់បាល់កើតឡើងនោះទេ។ តែនៅវគ្គទី២នាទីទី៥៥កីឡាករ Weyderson Denilson ក៏ទាត់បញ្ចូលទីគ្រាប់នាំមុខឱ្យក្រុមមុនពេលដែលកីឡាករ Oliveira De Paula Lucas បន្ថែមគ្រាប់បាល់ទីពីឬឱ្យក្រុមនៅនាទីទី៨៥។
ចុងសប្ដាហ៍នេះ សម្រាប់ការប្រកួតតំបន់ប្រជែងជើងឯកនេះ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ក្លឹបបាល់ទាត់បឹងកេត ទទួលព្រះខ័នរាជស្វាយរៀងនៅភ្នំពេញ ណាហ្កាវើដល៍ ទទួលភ្នំពេញក្រោននៅកំពង់ស្ពឺ និងអង្គរថាយហ្គឺរ ទទួលអឹមអូអាយកំពង់ដេវ៉ា នៅខេត្តសៀមរាប៕

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់