ព័ត៌មាន
ប្រមុខការទូតកម្ពុជា៖ កម្ពុជារង់ចាំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី លើវិស័យសក្តានុពល និងការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹក
ភ្នំពេញ៖ ក្នុងឱកាសជំនួបជាមួយប្រមុខការពារជាតិអូស្រ្ដាសី, ប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា កម្ពុជាទរង់ចាំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលីលើវិស័យដែលសក្តានុពល និងការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងកម្ពុជា និងអូស្ត្រាលី ហើយបានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលី ដែលបន្តគាំទ្រដល់ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលដល់កងកម្លាំងយោធា។
ឯកឧត្តមថ្លែងថា៖«កម្ពុជាទន្ទឹងរង់ចាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី លើវិស័យដែលសក្តានុពលនានា ដូចជាការផ្លាស់ប្តូរព័ត៌មាន និងការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹក»។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានា ក្នុងពេលដែលសភាពការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ចំណែកឯវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានលើកយកមកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅផងដែរ៕




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់