ព័ត៌មាន
អគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញចុះពិនិត្យស្ថានភាពភូមិអតីតយុទ្ធជន និងនិវត្តជន ខេត្តឧត្តរមានជ័យ
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន រស់នៅ ភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ឯកឧត្តម គន់ គីម មានប្រសាសន៍កោតសរសើរចំពោះអតីតយុទ្ធជន និងនិវត្តជនដែលរស់នៅទីនោះដែលទទួលបានផ្ទះ ចេះថែទាំ និងរៀបចំផ្ទះយ៉ាងស្អាត និងស្នើឱ្យបងប្អូនទាំងអស់សូមចាប់ផ្តើមរៀបចំដាំដុះដំណាំបន្លែ ដំណាំហូបផ្លែ និងដំណាំយុទ្ធសាស្ត្រនានានៅជុំវិញផ្ទះរបស់ខ្លួន និងចិញ្ចឹមសត្វឱ្យបានកាន់តែច្រើន ព្រោះដំណាំ និងសត្វចិញ្ចឹមទាំងនេះនឹងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃទៅថ្ងៃមុខ។

ឯកឧត្តម គន់ គីម ក៏បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អនុប្រធានទី១សមាគម និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរ មានចក្ខុវិស័យវែងឆ្ងាយសម្រាប់ប្រជាជនកម្ពុជា ជាពិសេសបងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានតស៊ូការពារមាតុភូមិកម្ពុជាឲ្យមានសុខសន្តិភាពរហូតមក និងបានចាត់ឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសមូលដ្ឋានចុះពិនិត្យតាមដានពីការរស់នៅ និងសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជន ជាប់ជាប្រចាំ និងពិនិត្យឱ្យបានហ្មត់ចត់ចំពោះការដាក់ពាក្យស្នើសុំដី និងផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន រូបណាដែលខ្វះខាតពិតប្រាកដដើម្បីរៀបចំដោះស្រាយទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក៏បានជូនពរឱ្យអតីតយុទ្ធជន និងនិវត្តជនទាំងអស់សូមថែរក្សាសុខភាពឱ្យបានល្អគ្រប់ៗគ្នា៕




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់