ព័ត៌មាន
សម្ដេចតេជោ រម្លឹកសភាពការណ៍កាលពី៥៦ឆ្នាំមុន ទោះពេលនោះលំបាកខ្លាំងតែសម្ដេចមិនរត់ចោលប្រជាជននោះទេ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា និងជាអតីតរដ្ឋមន្រ្ដីការបរទេសកម្ពុជា កាលពីអំឡុងឆ្នាំ១៩៧៩ បានបង្ហាញរូបថតមួយសន្លឹកកាលពីសម្ដេចនៅជារដ្ឋមន្រ្ដីការបរទេសជួបជាមួយប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ និងបញ្ជាក់ថាទោះបីជាសភាពការពេលនោះលំបាកខ្លាំងតែសម្ដេចមិនរត់ចោលប្រជាជននោះទេ សម្ដេចប្រឹងងើបឈរឡើងដើម្បីរស់ ស្តារ និងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គម ដោយបានរម្លឹកថា នៅថ្ងៃទី១៨ ខែមីនានេះជាខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួក លន់ នល់ (១៨ មីនា ១៩៧០-១៨ មីនា ២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។
សម្ដេចតេជោ បានសរសេរថា គាប់ជួនម្សិលមិញ សម្ដេចបានទទួលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយលោក អេង សុធីវណ្ណ ដែលអ្នកថតរូបបរទេស បានថតកាលពីថ្ងៃ១៥ មីនា ១៩៧៩ ដែលពេលនោះពិតមែនតែសម្ដេចនៅក្មេង តែស្គមទម្ងន់ប្រមាណ ៥០គីឡូក្រាមប៉ុណ្ណោះ។
សម្ដេចតេជោបានថ្លែងថា៖«សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះ ខោដោយខោ អាវដោយអាវដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។ គាប់ជួនថ្ងៃនោះវ៉ែនតាខ្ញុំជ្រុះកញ្ចក់មិនអាចពាក់បានទៀត។ សភាពការណ៍ពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេ យើងប្រឹងងើបឈរឡើងដើម្បីរស់ និងការស្តា និងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ»។
សម្ដេចតេជោបានបញ្ជាក់ថា៖ «ខ្ញុំនៅចាំបានថា ក្នុងរយៈពេលនោះ ម៉ាណែត មិនហៅខ្ញុំថា ជាពុកនៅឡើយបន្ទាប់ពីជួបគ្នាឡើងវិញ នៅថ្ងៃ២៤ កុម្ភៈ ១៩៧៩។ គេហៅខ្ញុំថា ជាពូ និងតែងបណ្តេញខ្ញុំចេញនៅពេលខ្ញុំទៅជិតម្តាយរបស់គេ»។
ក្នុងឱកាសនោះ សម្ដេចបានត្រឡប់រូបថតនេះវិញ អ្នកនិពន្ធបានសរសេរជាភាសាអង់គ្លេសនៅក្រោយរូបថតថា៖ រដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុតរបស់ពិភពលោក៖ លោក ហ៊ុន សែន ដែលពេលនោះមានអាយុ ២៦ ឆ្នាំ បានជួបជាមួយគណៈប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៩ (The world’s youngest foreign minister: Hun Sen, then 26 years old, meets with a Mongolian delegation in Phnom Penh on March 15, 1979.)៕


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់