ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវពលរដ្ឋទុកដាក់សំរាមឱ្យត្រឹមត្រូវ និងរៀបចំភូមិឋានដើម្បីទាក់ទាញទេសចរណ៍
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីជួយឱ្យសោភ័ណភាពមានភាពល្អប្រសើរ បរិស្ថានស្អាត មានកំណើនភ្ញៀវទេចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តច្រើន ។
ក្នុងឱកាសអញ្ជើញក្នុងកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តសំពៅផុស ហៅវត្តតាំងបំពង់ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ស្រុកឱរ៉ាល់គឺជាស្រុកមួយ ដែលធ្លាប់រងការគ្រោះដោយសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយជាច្រើនឆ្នាំ ប៉ុន្តែក្រោមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល ស្រុកនេះត្រូវបានប្រកាសនៅឆ្នាំ១៩៨៥ ដោយកាត់ចេញពីស្រុកថ្ពង និងស្រុកភ្នំស្រួច ហើយក្រោយប្រកាស សមិទ្ធផលជាច្រើនត្រូវបានផុសឡើងជាហូហែរ ក្នុងនោះរមណីយដ្ឋានធម្មជាតិ ដែលមានក្នុងស្រុកនេះ ក៏ត្រូវបានគាស់រំលើង និងធ្វើការអភិវឌ្ឍ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្ត ។
ឯកឧត្តមបានបន្តថា ដើម្បីឱ្យកំណើនភ្ញៀវទេសចរណ៍ មកលេងកម្សាន្តច្រើន ក្នុងស្រុកនេះ អាជ្ញាធរ សហគមន៍ និងពលរដ្ឋក្នុងមូលដ្ឋាន គប្បីរួមគ្នារៀបចំអនាម័យ និងសោភ័ណភាពនៅតាមកន្លែងសាធារណៈ តំបន់ទេសចរណ៍ វត្តអារាម និងមូលដ្ឋាននៅទូទាំងស្រុក ឱ្យបានល្អប្រសើរ ធ្វើយ៉ាងណាឱ្យសោភ័ណភាព នៃស្រុកនេះ និងទីរមណីយដ្ឋានមើលឃើញមានភាពស្រស់ស្អាត និងមានបរិស្ថានល្អ ជាទីគយគន់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកចូលរួមកម្សាន្ត សប្បាយរីករាយ ។
ជាមួយនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញទៅមន្ទីរបរិស្ថានខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ រៀបចំមានទីកន្លែងទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ដាំកូនឈើ ដើមផ្កានៅអមសងខាងផ្លូវ ពិសេសផ្លូវចូលទៅកាន់រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាពនិងភាពស្រស់បំព្រង ។
គួរបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ កំពុងមានរមណីយដ្ឋានទេសចរណ៍ល្បីៗ និងទាក់ទាញជាច្រើន ដូចជារមណីយដ្ឋានគិរីរម្យ ភ្នំឱរ៉ាល់ និងភ្នំខ្នងផ្សារជាដើម ជាមួយនឹងមានទឹកជ្រោះ ព្រៃប្រឹក្សា សត្វព្រៃ និងធនធានធម្មជាតិជាច្រើនទៀត ។ ដោយខេត្តមួយនេះ ក៏ជាមួយគោលដៅទេសចរណ៍មួយដែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលដ៏ខ្លីខាងមុខនេះ ៕ អត្ថបទ បាន សុខរិទ្ធិ








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់