ព័ត៌មាន
មន្រី្តសុខាភិបាលរាជធានី ចុះបាញ់ថ្នាំកំចាត់មូស ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម
ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ងី មានហេង តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ មន្រី្តជំនាញនៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បន្តចុះបាញ់ថ្នាំកំចាត់មូស ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម តាមលំនៅឋានប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ ក៏ដូចជាមន្រី្ត នៃការិយាល័យសុខាភិបាលស្រុកប្រតិបតិ្ត ដែលមានក្រុមការងារបាញ់ថ្នាំមូស បានសហការជាមួយអាជ្ញាធរសង្កាត់-ភូមិ តាមបណ្តាខណ្ឌនានាទាំង១៤ខណ្ឌ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ បន្តយុទ្ធនាការចុះបាញ់ថ្នាំកំចាត់មូស ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម តាមលំនៅឋានរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអប់រំផ្សព្វផ្សាយពីវិធានការលុបបំបាត់ជម្រក«មូសខ្លា» និងការពារទប់ស្កាត់កុំឲ្យមូសខ្លាខាំ ធ្វើឲ្យកើតជំងឺគ្រុនឈាមផងដែរ។ សកម្មភាពជាក់ស្តែងដែលក្រុមការងារចុះបាញ់ថ្នាំសម្លាប់សត្វមូសនេះ គឺចុះបាញ់ថ្នាំ នៅតាមដងផ្លូវសាធារណៈ មាត់ប្រឡាយទឹកស្អុយ ក្នុងប្រអប់លូ (តូច-ធំ) សាលារៀន និងលំនៅដ្ឋានប្រជាពលរដ្ឋ ហើយប្រភេទសត្វមូស ដែលកំពុងកើតមានច្រើននៅក្នុងបណ្តាសង្កាត់នានាក្នុងរាជធានីភ្នំពេញ គឺសុទ្ធតែជាប្រភេទមូសអង្កាម ដែលមិនបង្កជាហានិភ័យកើតជំងឺអ្វីជាសំខាន់នោះទេ រួមទាំងជំងឺគ្រុនឈាម ដោយគ្រាន់តែនៅពេលសត្វមូសអង្កាម ខាំ វាបង្កឱ្យយើងរមាស់ និងផ្តល់ផលរំខានតែប៉ុណ្ណោះ។
រដូវវស្សាខិតជិតមកដល់ (ខែមេសា-ខែឧសភា ឆ្នាំ២០២៦) និងមានភ្លៀងធ្លាក់ បង្កឲ្យដកទឹកច្រើននាពេលខាងមុខនេះ ឯកឧត្តមបណ្ឌិត ងី មានហេង បានអំពាវនាវឲ្យសាធារណជន និងអាជ្ញាធរទាំងមូលសហការគ្នា ក្នុងការការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម ដែលកំពុងមាននិន្នាការកើនឡើងចាប់ពីចុងខែមេសា ដោយសារទឹកភ្លៀងធ្លាក់ច្រើន បណ្តាលឲ្យមានការដក់ទឹកនៅក្នុងវត្ថុផ្សេងៗ ដែលជាកន្លែងកំណើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺ គ្រុនឈាម។ បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមរក្សាអនាម័យផ្ទះសម្បែង ការសម្អាតកន្លែងដក់ទឹក និងកម្ចាត់សម្ភារៈដែលអាចដក់ទឹកបាន គឺជាចំណុចសំខាន់ ក្នុងការកាត់បន្ថយកំណើតមូសខ្លា។ ការផ្លាស់ប្តូរទឹកក្នុងអាង ថូផ្កា និងឧបករណ៍ផ្ទះសម្បែងផ្សេងៗ ត្រូវអនុវត្តជាប្រចាំ ឬដាក់ថ្នាំសម្លាប់ដង្កូវទឹក និងអាចចិញ្ចឹមត្រីក្នុងអាងទឹកបានផងដែរ។ បន្ថែមពីនេះ ម្ចាស់ការដ្ឋានសំណង់ត្រូវ ផ្តោតសម្អាតវត្ថុដែលអាចដក់ទឹកបាន និងរៀបចំឧបករណ៍សំណង់ឲ្យមានរបៀបល្អ ដើម្បីចៀសវាងការកកើតមូសខ្លា នៅជុំវិញ តំបន់សំណង់។ អាជីវករដែលទាក់ទងនឹងសំបកកង់ឡាន ម៉ូតូ ត្រូវដាក់សំបកនៅកន្លែងមានដំបូល ឬគ្របឲ្យជិតដើម្បីមិនឱ្យមានទឹកដក់។ ការរក្សាអនាម័យផ្ទះស្អាត ការកាប់ស្មៅ ការស្លៀកពាក់សមរម្យការពារកាយ និងការប្រើថ្នាំបាញ់ ឬលាបកំចាត់មូស ត្រូវអនុវត្តប្រកបដោយការយកចិត្តទុកដាក់ ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលអាចប្រើថ្នាំបាញ់បានដោយសុវត្ថិភាព។ ការគេងក្នុងមុង នៅពេលថ្ងៃ និងយប់ក៏ជាវិធានការមួយដ៏មានប្រសិទ្ធភាព៕អត្ថបទ រដ្ឋា








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់