ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីសម្ពោធរោងចក្រកាត់ដេរសម្លៀកបំពាក់ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦នេះ បានអញ្ជើញជាអធិបតី សម្ពោធជាផ្លូវការរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់អ៊ែដ្យាយល៍ ស្វេតថឺ(ខេមបូឌា) Agile Sweater(Cambodia) នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្ត ក្រសួង ស្ថាប័នពាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកវិនិយោគ ទាំងក្នុងស្រុក និងមកពីក្រៅប្រទេស ដែលបានផ្តល់ការទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយជាពិសេសបានជ្រើសរើសយកខេត្តកំពង់ស្ពឺ ធ្វើជាទីតាំងសាងសង់រោងចក្រ សហគ្រាស ដើម្បីផលិតនិងនាំចេញ ដែលផ្តល់ទាំងឱកាសការងារ និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងធ្វើឱ្យអ្នកខេត្តកំពង់ស្ពឺ កាន់តែមានជីវភាពល្អប្រសើរឡើង។
ដូចគ្នាទៅនឹងការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី សម្រាប់កម្មការិនី ដែលបានបំពេញការងារនៅរោងចក្រមួយនេះ រយៈពេលជាច្រើនឆ្នាំមកហើយ លើកឡើងដោយស្នាមញញឹមថា ជីវភាពរបស់ពួកគាត់ពិតជាមានប្រសើរ។ ពួកគាត់លើកឡើងថា រោងចក្រនៅជិតផ្ទះ ងាយស្រួលធ្វើដំណើរទៅមក លក្ខណ្ឌការងារនៅក្នុងរោងចក្រក៏ល្អ ថៅកែក៏មានការចិត្តទុកដាក់ខ្ពស់ និងថវិកាទទួលបានប្រចាំខែក៏បានខ្ពស់ ទៅតាមចំនួនដែលខ្លួនផលិតបាន។
លោក តូច ប៉ូលីវ៉ា បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ ស្ថិតនៅចន្លោះប៉ូលសេដ្ឋកិច្ច រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ព្រមទាំងគួបផ្សំនឹងកត្តាភូមិសាស្រ្ដអំណោផល ខេត្តមានហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រលាក់ក្រឡាគ្នារួមានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន ផ្លូវជាតិលេខ៤១ ផ្លូវ៤៤ ផ្លូវជាតិលេខ៥ និងផ្លូវជាច្រើនផ្សេងទៀត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ធានាដល់វិនិយោគិននានាឱ្យចាប់អារម្មណ៍មកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តមានការកើនឡើងជាបន្តបន្ទាប់។
លោកថ្លែងថា៖«ជាក់ស្ដែងក្នុងឆ្នាំ២០២៥កន្លងទៅ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគក្រោម ៥លានដុល្លារ ចំនួន ១២៦ គម្រោង និងនៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) មានចំនួន ១៣០ គម្រោង។ ដោយឡែកគិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺក៏ទទួលបានគម្រោងវិនិយោគក្រោម ៥ លានដុល្លារចំនួន ២១ គម្រោងបន្ថែមទៀតផងដែរ»។
បើតាមលោកអភិបាលរងខេត្ត បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរកន្លែង សួនឧស្សាហកម្មចំនួន ៩ កន្លែង និងរោងចក្រ សហគ្រាស គ្រឹះស្ថានសរុបចំនួន ១៥៩៩ កន្លែង ដែលស្រូបយកកម្លាំងពលករសរុបចំនួន ៣១៥៧៧៨ នាក់ ក្នុងនោះ ក្រុងច្បារមនមានរោងចក្រសរុប ៤០១កន្លែង កម្មករនិយោជិកសរុបជាង ៣ម៉ឺននាក់។
តំណាងរោងចក្រ ក្នុងកម្មវិធីសម្ពោធអាគាររោងចក្រថ្មីរបស់ខ្លួន ក៏បានថ្លែងអំណរគុណ ដល់កម្មករ កម្មការិនី ដែលបានរួមចំណែកបំពេញការងារជាច្រើន សម្រាប់ការពង្រីកការវិនិយោគរបស់រោងចក្រជាបន្តបន្ទាប់។ រោងចក្រនឹងបន្តពង្រីកចង្វាក់ផលិតកម្ម និងធ្វើជាគំរូសម្រាប់ទាក់ទាញវិនិយោគពីបរទេសបន្ថែមមកចូលកម្ពុជា៕
អត្ថបទ៖គឹមហុក















-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់